国家教育学院法语教学法硕士课程介绍
| 子分类 | 教育培训 |
| 发布时间 | 2026-04-03 16:38 |
详情描述
国家教育学院法语教师培训中心推出法语教学法硕士课程,旨在提升教师专业能力与研究水平,助力21世纪职业发展。
បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង នៅវិទ្យាស្ថានជាតិអប់រំ៖ ការបណ្ដុះបណ្ដាលឆ្ពោះទៅរកជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវក្នុងសតវត្សទី២១
ដើម្បីលើកកម្ពស់គុណភាព ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង នៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលគ្រូបង្រៀនជាភាសាបារាំង (មជគប) នៃវិទ្យាស្ថានជាតិអប់រំ គាំទ្រហិរញ្ញវត្ថុដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងគម្រោង DRAP-9248INE/AUF មានសេចក្តីសោមនស្សរីករាយ ក្នុងការចែក រំលែកវីដេអូខ្លីមួយស្តីពី «កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង»។
តាមរយៈវីដេអូនេះ អ្នកនឹងបានស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង សក្ខីកម្មមួយចំនួន ព្រមទាំងទស្សនវិស័យថ្មី សម្រាប់ការបង្រៀន និងរៀនភាសាបារាំង។ ចូលរួមជាមួយកម្មវិធី បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្រ្តបង្រៀនភាសាបារាំង ទាំងអស់គ្នា ដើម្បីលើកកម្ពស់គុណវុឌ្ឍិ សមត្ថភាពវិជ្ជាជីវៈ និងកសាងឱកាសការងារ សម្រាប់វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែប្រសើរ។