商务部召开内部工作会议 强化贸易政策评估与数字化监管







分类政府动态
事件时间2026-06-23 08:00
地点金边
来源柬埔寨商务部
发布时间2026/06/23 14:43
详情描述
2026年6月23日上午8时,柬埔寨商务部在金边总部召开内部工作会议。商务部部长占宁莫主持会议,商务部秘书长、总干事以及多位顾问和助理出席。
此次会议旨在检查工作进展,并强化商务部顾问与助理团队内部的监测与评估(M&E)机制。该机制作为一项新举措,重点在于提升商务部在法律文件起草、审核及修订过程中的质量与准确性,以适应当前经济发展及贸易数字化转型的需求。
会议强调,将通过开展培训、知识交流及能力建设活动,进一步提升机构整体效能。上述举措旨在确保商务部各项职能高效运作,从而为柬埔寨政府实施五角战略第一阶段提供有力支持。
📋 简要摘要 ▸
商务部部长占宁莫主持召开工作会议,重点讨论并强化内部评估机制(M&E)。会议旨在提升商务部在法律文件审核、贸易数字化转型及机构能力建设方面的效率,以更好地支持柬埔寨政府五角战略第一阶段的实施。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្មដែលមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation - M&E) នៃក្រុមទីប្រឹក្សា និងជំនួយការក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ សំដៅបង្កើនប្រសិទ្ធភាពការតាមដាន វាយតម្លៃ និងការចូលរួមរៀបចំ តាក់តែង និងពិនិត្យឯកសារគតិយុត្តនានារបស់ក្រសួងពាណិជ្ជកម្ម ឱ្យកាន់តែមានគុណភាព សុក្រឹតភាព និងសុគតិភាពខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកាលានុវត្តភាពបន្ថែមសម្រាប់ក្រុមទីប្រឹក្សា និងជំនួយការ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង ព្រមទាំងការពង្រឹងការអភិវឌ្ឍសមត្ថភាពស្ថាប័ន (Institutional Capacity Building) ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)