洪森主席表示,近期收到大量Telegram骚扰信息,呼吁公众

洪森主席表示,近期收到大量Telegram骚扰信息,呼吁公众
分类政务
地点金边
来源CN123
发布时间2026/09/22 17:04

详情描述

柬埔寨参议院主席洪森近日通过社交媒体公开表示,对近期频繁收到通过Telegram和WhatsApp发送的骚扰信息感到不满。 洪森指出,近期其个人社交账号收到近20条未经许可的骚扰信息,内容多为请求经济援助或要求私下会面。部分求助者提出的金额巨大,包括要求资助购买房屋、摩托车、汽车,以及支付每年数万美元的海外留学费用。洪森对此回应称,过去曾向贫困学生提供过数百或数千美元的租房及学费资助,但此次收到的求助金额远超其负担能力,甚至超过了其子女当年留学时的费用。 除了经济诉求,洪森还提到,部分人员通过发送语音和文字信息进行高频骚扰,从早到晚不断干扰其正常生活。他强调,即便是他与身为现任总理的儿子洪玛奈之间,也因公务繁忙而保持适度的沟通频率。 针对未经许可的会面请求,洪森表示无法一一接待,仅会在必要情况下主动安排会面,如近期处理的瓦森万(Van Senvan)儿童及其家庭案例。洪森明确警告,对于继续发送此类未经许可骚扰信息的人员,他将采取删除或拉黑处理。 洪森引用柬埔寨古语“若爱则勿频繁打扰,若思念则偶尔探访”提醒公众,频繁发送与工作无关的信息会造成他人困扰。此次公开表态旨在遏制此类骚扰行为的进一步蔓延。
📋 简要摘要 ▸
洪森主席表示,近期收到大量Telegram骚扰信息,呼吁公众尊重他人,避免发送无意义的求助或骚扰内容。
📋 完整原文 ▸
សម្តេចតេជោ លើកយកពាក្យប្រដៅដូនតា «បើស្រឡាញ់កុំទៅញឹក បើរលឹកទៅម្តងៗ» មកដាស់តឿនអ្នកចូលចិត្តផ្ញើសាររំខានសុំជំនួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការមិនសប្បាយចិត្តជាខ្លាំង បន្ទាប់ពីទទួលបានសាររំខានជាច្រើនតាមប្រព័ន្ធ Telegram និង WhatsApp ដែលភាគច្រើនជាសារសុំជំនួយហិរញ្ញវត្ថុក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងសុំចូលជួបផ្ទាល់ដោយគ្មានការអនុញ្ញាត។ ការសម្តែងការនឿយណាយនេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបានលើកឡើងនូវសុភាសិតបុរាណមកប្រៀនប្រដៅថា «បើស្រឡាញ់កុំទៅញឹក បើរលឹកទៅម្តងៗ»។ នៅក្នុងសំណេរនោះ សម្តេចតេជោបានបញ្ជាក់ថា ទោះបីជាថ្ងៃនេះជាថ្ងៃខួបមួយខែរបស់ចៅប្រុស ដែលគួរតែជារឿងរីករាយ ប៉ុន្តែសម្តេចបែរជាត្រូវទប់អារម្មណ៍មិនសប្បាយចិត្ត ដោយសារតែមានសារចូលមកជិត ២០ សារ។ សារទាំងនោះមានដូចជា ការសុំចូលជួបផ្ទាល់ ការរៀបរាប់ពីការលំបាកក្នុងគ្រួសារ និងពិសេសគឺការសុំលុយទិញផ្ទះ សុំលុយទិញម៉ូតម្តង ២គ្រឿង សុំទិញរថយន្ត និងសុំលុយបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់កូនទៅរៀននៅក្រៅប្រទេស។ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «កន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះ បង់ថ្លៃសាលា និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះ តែថ្ងៃនេះគិតតែមនុស្ស ៤នាក់ មានតម្លៃរាប់ម៉ឺនដុល្លារ។ ថ្លៃទិញផ្ទះ ថ្លៃទិញឡាន និងម៉ូតូ និងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដែលវាថ្លៃជាងជំនាន់កូនៗខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត»។ ក្រៅពីបញ្ហាហិរញ្ញវត្ថុ សម្តេចក៏បានរៀបរាប់អំពីការរំខានពេលវេលា តាមរយៈការផ្ញើសារស្ទើររៀងរាល់ថ្ងៃ ទាំងសំឡេងនិងសំណេរ តាំងពីពេលព្រឹកកូនចេញទៅរៀន រហូតដល់ពេលល្ងាចកូនចេញពីរៀន។ សម្តេចបានបន្ថែមថា សូម្បីតែរូបសម្តេច និងកូនប្រុសៗ ពិសេសសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏កម្រទាក់ទងគ្នាញឹកញាប់ដែរ ដោយសារយល់អំពីភាពមមាញឹកនៃភារកិច្ចបំពេញការងារជូនជាតិ។ ពាក់ព័ន្ធនឹងសំណើសុំជួប សម្តេចតេជោបានសុំទោសដែលមិនអាចទទួលជួបបាន ដោយសម្តេចនឹងអញ្ជើញមកជួបដោយផ្ទាល់ក្នុងករណីចាំបាច់ ដូចជាករណីកុមារ វ៉ាន សែនវ៉ាន និងគ្រួសារ កាលពីពេលថ្មីៗនេះ។ ជាការព្រមាន សម្តេចតេជោបានបញ្ជាក់ថា នឹងលុប (Delete/Block) ចេញពីបណ្តាញទំនាក់ទំនង សម្រាប់បងប្អូនណាដែលភ្ជាប់សារមកសម្តេចដោយគ្មានការអនុញ្ញាត។ សម្តេចតេជោបានរំលឹកសារជាថ្មីនូវពាក្យប្រដៅរបស់ដូនតាថា «បើស្រឡាញ់កុំទៅញឹក បើរលឹកទៅម្តងៗ» ដោយការផ្ញើសារ ឬទៅលេងផ្ទះគេរៀងរាល់ថ្ងៃ ដោយគ្មានរឿងទាក់ទងនឹងការងារ គឺបង្កការធុញទ្រាន់ដល់អ្នកទទួល។ សម្តេចបានបញ្ជាក់ថា មូលហេតុដែលត្រូវបញ្ចេញសារបែបនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានករណីបែបនេះបន្តកើតមានកាន់តែច្រើនឡើងថែមទៀត៕