柬埔寨卫生部出席世卫大会 重点防治创伤性脑损伤









分类医疗政策
事件时间2026-05-18
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/19 13:38
详情描述
2026年5月18日,第79届世界卫生大会在瑞士日内瓦举行。柬埔寨卫生部国务秘书林达拉代表柬埔寨出席,并作为嘉宾参与了关于“国家领导力与全球承诺:创伤性脑损伤”的部长级讨论。来自危地马拉、意大利、巴基斯坦和坦桑尼亚的部长级官员共同出席了此次会议。
林达拉在讨论中指出,创伤性脑损伤已成为柬埔寨面临的重大医疗、经济及社会挑战,且受交通事故频发影响,该类病例呈现上升趋势。
针对这一现状,柬埔寨政府提出了五项优先应对策略:第一,加强公众对佩戴头盔重要性的认知;第二,严格执行交通安全法律;第三,强化院前护理及急救医疗系统;第四,完善伤后康复及长期护理服务;第五,持续投入资源培养神经外科、创伤外科及重症监护领域的专业人才。
柬埔寨方面表示,将继续支持全球合作伙伴关系,旨在通过上述措施降低创伤性脑损伤导致的死亡率及长期致残率。
📋 简要摘要 ▸
在第79届世界卫生大会上,柬埔寨卫生部国务秘书林达拉代表出席,就创伤性脑损伤防治进行部长级讨论。针对柬埔寨交通事故频发导致的脑损伤趋势,政府提出加强头盔佩戴宣传、严格交通执法及提升急救医疗体系等五大优先策略,旨在降低相关致死率与致残率。
📋 完整原文 ▸
កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពីរបួសខួរក្បាលដោយការប៉ះទង្គិច នៅមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩__
___
__
ទីក្រុងហ្សឺណែវ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពី “ភាពជាអ្នកដឹកនាំជាតិ និងការប្តេជ្ញាចិត្តជាសកលលើប្រធានបទ របួសខួរក្បាលដោយការប៉ះទង្គិច (Traumatic Brain Injury)”។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃសន្និបាតសុខភាពពិភពលោកលើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋមន្ត្រីមកពីប្រទេសហ្គាតេម៉ាឡា អ៊ីតាលី ប៉ាគីស្ថាន និងតង់ហ្សានី។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា របួសខួរក្បាលដោយការប៉ះទង្គិច គឺជាបញ្ហាប្រឈមដ៏សំខាន់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គម ហើយកំពុងមាននិន្នាការកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ពីអាទិភាពជាតិរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ តាមរយៈវិធានការសំខាន់ៗដូចជា៖ ១) ការផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពឲ្យកាន់តែប្រសើរ ២) ការអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍ ៣) ការពង្រឹងប្រព័ន្ធថែទាំមុនចូលមន្ទីរពេទ្យ និងប្រព័ន្ធសង្គ្រោះបន្ទាន់ ៤) ការស្តារសមត្ថភាពពលកម្ម រួមជាមួយការថែទាំរយៈពេលវែង និង ៥) ការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស ក្នុងជំនាញវះកាត់សរសៃប្រសាទ ការវះកាត់របួស និងការសង្គ្រោះកម្រិតធ្ងន់ធ្ងរ។
ជាចុងក្រោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុកនៃរបួសខួរក្បាលដោយការប៉ះទង្គិច ដែលបណ្តាលឱ្យមានការស្លាប់អាចការពារបាន និងពិការភាពរយៈពេលវែង៕
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)