布拉索昆出访文莱觐见苏丹 重申两国友好合作关系

布拉索昆出访文莱觐见苏丹 重申两国友好合作关系
布拉索昆出访文莱觐见苏丹 重申两国友好合作关系
布拉索昆出访文莱觐见苏丹 重申两国友好合作关系
布拉索昆出访文莱觐见苏丹 重申两国友好合作关系
1/4
分类外交
事件时间2026-04-29
地点文莱
来源柬埔寨通讯社
发布时间2026/04/29 18:08

详情描述

2026年4月29日,柬埔寨副首相兼外交与国际合作部大臣布拉索昆对文莱达鲁萨兰国进行正式访问,并觐见文莱苏丹哈吉·哈桑纳尔·博尔基亚。 布拉索昆在觐见期间,转达了柬埔寨国王对文莱苏丹的问候,并对苏丹此前向柬埔寨国王致以早日康复的慰问表示感谢。同时,布拉索昆还转达了柬埔寨代国家元首洪森及首相洪玛奈对文莱苏丹的问候与祝福。 文莱苏丹对柬埔寨领导人的问候表示感谢,并对文莱与柬埔寨之间密切的友好关系及良好的合作表示满意。
📋 简要摘要 ▸
柬埔寨副首相兼外交大臣布拉索昆于4月29日出访文莱,觐见文莱苏丹哈吉·哈桑纳尔·博尔基亚。双方就两国友好关系及合作进行交流,布拉索昆转达了柬埔寨领导人对苏丹的问候,苏丹对柬文双边关系表示满意。
📋 完整原文 ▸
ព្រះចៅស៊ុលតង់ សម្តែងនូវព្រះទ័យរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រុយណេ និងកម្ពុជា (AKP) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារសួរព្រះរាជសុខទុក្ខ និងថ្វាយព្រះពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ផងដែរ។ ព្រះចៅស៊ុលតង់ បានមានព្រះបន្ទូលអរគុណចំពោះសារថ្វាយព្រះពររបស់សម្តេចតេជោ និងសម្តេចធិបតី និងសម្តែងនូវព្រះទ័យរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រុយណេដារូស្សាឡាម និងកម្ពុជា។ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia