柬埔寨投资论坛2026在金边开幕 孙占托强调政企合作










分类经济
事件时间2026-05-07
地点金边香格里拉酒店
来源柬埔寨勋爵协会
发布时间2026/05/07 17:47
详情描述
2026年5月7日上午,柬埔寨投资论坛2026在金边香格里拉酒店开幕。本次论坛以“超越投资:通过主动维护与战略伙伴关系增强韧性”为主题,由柬埔寨副总理兼柬埔寨发展理事会(CDC)第一副主席孙占托主持。
出席论坛的人员包括工业、科学、技术与创新部部长,劳工与职业培训部部长,相关政府部门负责人,柬埔寨商会代表,柬埔寨勋爵协会代表,以及国内外投资者和媒体代表。柬埔寨勋爵协会副主席兼主席代表坤提达率领协会代表团参加了此次活动。
该论坛是在柬埔寨首相洪玛奈的指导下首次举办,旨在向投资者传达最新的投资改革政策及便利化措施,特别是针对已在柬埔寨开展业务的投资者。在当前全球经济环境不确定性增加的背景下,论坛为政企双方提供了交流平台,用于分享经验、探讨挑战并寻求商业合作机会,包括扩大现有投资项目及建立新的合作伙伴关系。
孙占托在会上强调,私营部门是柬埔寨经济增长的核心引擎,政府始终将推动私营部门发展作为社会经济发展的优先事项。政府正通过制定法律、法规、战略及路线图,致力于营造良好的投资与营商环境。
孙占托表示,柬埔寨发展理事会正持续提升公共服务质量,通过“一站式”服务机制,利用柬埔寨投资项目管理系统(cdcIPM)及国家单一窗口系统,为投资者提供更高效的服务。此外,理事会已成立业务共创工作组,并在办公地点完善基础设施,以便为投资者提供咨询、信息及协调服务。同时,政府重申了在首相领导下打击网络诈骗犯罪的决心。
📋 简要摘要 ▸
2026年柬埔寨投资论坛在金边香格里拉酒店举行,由孙占托主持。论坛聚焦投资改革与韧性建设,旨在通过政企对话解决投资挑战,并为在柬投资者提供政策更新及商业对接平台,推动柬埔寨经济持续增长。
📋 完整原文 ▸
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, វិនិយោគិនពីផ្នែកឯកជន និងអ្នកសារព័ត៌មានជាច្រើនរូប។
វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ជាវេទិកាកម្រិតខ្ពស់មួយ ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំដំបូង ក្រោមការឯកភាពនិងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ក្នុងគោលបំណងបញ្ជ្រាបនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់។
មួយវិញទៀតស្របពេលដែលបរិការណ៍សកលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ វេទិកានេះនឹងដើរតួនាទី ជាយន្តការចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងអនុសាសន៍ ហើយក៏ជាយន្តការបង្កើតនូវបណ្តាញទំនាក់ទំនងធុរកិច្ច ក៏ដូចជាការស្វែងរក និងចាប់យកកាលានុវត្តភាពវិនិយោគ រួមបញ្ចូលទាំងការពង្រីកគម្រោងវិនិយោគ និងការចាប់ដៃគូវិនិយោគលើសកម្មភាពថ្មីៗ ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា តួអង្គសំខាន់មិនអាចខ្វះបានសម្រាប់វេទិកាវិនិយោគនាថ្ងៃនេះ គឺវិស័យឯកជន ពោលគឺធុរជន និងវិនិយោគិន ដែលរាជរដ្ឋាភិបាលតែងចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូច្នេះការគិតគូរនិងជំរុញការអភិវឌ្ឍវិស័យឯកជន តែងជាកិច្ចការអាទិភាពមួយក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តធ្វើកំណែទម្រង់នានា តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែនទីបង្ហាញផ្លូវ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា ក.អ.ក. បាននិងកំពុងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ព្រមទាំងបានបង្កើតសេវាសាធារណៈឱ្យកាន់តែកៀកវិនិយោគិន ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ។ មួយវិញទៀត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និងសេវាថែទាំវិនិយោគ ក.អ.ក. ក៏បានបង្កើតក្រុមការងារសហបង្កើតធុរកិច្ច និងគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង ដើម្បីអនុញ្ញាតឱ្យវិនិយោគិនអាចអញ្ជើញមកទទួលយកសេវា និងព័ត៌មានវិនិយោគជាទីគាប់ចិត្ត ព្រមទាំងកិច្ចសម្របសម្រួលនានាប្រកបដោយផាសុកភាព។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ កិច្ចការនេះស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុតទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវបរិយាកាសវិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ ដែលនេះគឺជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងមុតមាំដល់អង្គពិធីទាំងមូល ជាពិសេសតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិនិយោគិនឯកជនទាំងអស់ សូមមេត្តាប្រើប្រាស់វេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុលផុសបំផុត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងអនុសាសន៍ដែលលើកឡើងក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាលក្នុងការបន្តកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយភាពធន់ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចរួមគ្នានាពេលអនាគត។