马德望省检察院起诉班迭棉吉省副警察局长之子

分类社会新闻
事件时间2026年4月2日
地点马德望省
来源新鲜报
发布时间2026/04/02 17:38

详情描述

马德望省检察院于2026年4月2日正式起诉肇事者Siv Cheysith,涉及两项罪名:过失致人死亡及过失致人受伤并逃逸。
📋 完整原文 ▸
BREAKING: តំណាងអយ្យការ សម្រេចចោទប្រកាន់ កូនស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់មនុស្ស៦នាក់ នៅស្រុកមោងឫស្សី ចំនួន២បទល្មើស (បាត់ដំបង)៖ ទីបំផុត ! តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរា​ចរណ៍បុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ចំនួន២បទល្មើស ដោយបានបំបែកជា២សំណុំរឿងផ្សេងគ្នា។ ក្នុងករណីនេះ អយ្យការបានបំបែកជា២សំណុំរឿង ដោយសំណុំរឿងទី១ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) និងសំណុំរឿងទី២ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន។ https://fna.asia/9993f3a 🔗[JOIN US](http://t.me/freshnewsasia)