洪森赴磅清扬省调研 强调提升基层行政服务效率
分类政治
事件时间2026-05-27 06:38
地点磅清扬省
来源新鲜报
发布时间2026/05/27 06:38
详情描述
2026年5月27日上午,柬埔寨代国家元首、国王最高顾问委员会主席洪森赴磅清扬省,与当地各级政府官员及部门负责人举行座谈。参会人员包括参议院、国会议员、磅清扬省工作组负责人、各级议会成员及部门领导,总计近千人。
此次行程是洪森自2026年4月25日启动“下基层”调研以来的第10站。此前,他已先后访问磅湛、特本克蒙、实居、茶胶、贡布、白马、柴桢、波罗勉及金边等9个省市。
洪森在座谈中强调,基层官员需切实提升公共服务质量,积极解决民众诉求。此外,他还就社会治安维护、打击各类犯罪、自然资源保护以及基层行政管理工作提出了明确要求。
磅清扬省省长孙苏万那烈在会上表示,在柬埔寨首相洪玛奈的领导下,该省积极落实“五角战略”第一阶段政策及各项改革措施,在维护社会治安、提升民众生活水平及各领域发展方面取得了一定成果。
磅清扬省位于柬埔寨中部,距离金边91公里,总面积5521平方公里,下辖8个市县、71个乡分区及569个村,总人口约61.5万人。
📋 简要摘要 ▸
洪森于5月27日赴磅清扬省,与当地各级政府官员及部门负责人举行座谈。此次行程旨在督促基层官员提升公共服务质量,解决民生诉求,并就社会治安、自然资源保护及行政管理工作提出明确要求。这是洪森自4月25日启动“下基层”行程以来访问的第10个省市。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបជិត១ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន៩ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាល នៃប្រទេស
កម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ-បឹងទន្លេសាប។
សណ្ឋានដីខេត្តចែកចេញជា៣តំបន់៖ ១) តំបន់វាលទំនាប ២) តំបន់វាលរាប ៣) តំបន់ព្រៃភ្នំ។ ខេត្តមានផ្ទៃដីសរុប ៥ ៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំង មានប្រជាជនចំនួន ១៦១ ៣៣០គ្រួសារ ប្រជាជនសរុប ៦១៥ ៨៩៦នាក់។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង សម្ដេចមហាមន្ត្រី គុយ សុផល និងលោក ឆាយ ឫទ្ធិសែន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើឱ្យខេត្តកំពង់ឆ្នាំង សម្រេចបាននូវសមិទ្ធផលធំៗស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា។ គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានយ៉ាងសកម្មចូលរួមថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបណ្តើរៗ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកអភិបាលខេត្ត បានបង្ហាញថា ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធារាសាស្ត្រ ក្នុងឆ្នាំ២០២៥ ផលិតផលកសិកម្មនៅក្នុងខេត្តមានការងារបង្កបង្កើនផលស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងការនេសាទត្រី ទទួលបានលទ្ធលល្អប្រសើរ។ តុល្យភាពស្បៀងឆ្នាំ២០២៦ ក្រោយពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦តោន គិតជាអង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ទៅទីផ្សារ។
ដោយឡែកវិស័យឧស្សាហកម្ម សិប្បកម្ម និងការវិនិយោគ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស និងសិប្បកម្ម សរុបចំនួន២ ៧១២មូលដ្ឋាន។ ក្នុងនោះរោងចក្រ សហគ្រាសធុនធំចំនួន៤២កន្លែង មានកម្មករ និយោជិតសរុបចំនួន ៧៦ ៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួន ២១ក្រុមហ៊ុន តំបន់សេវាកម្មដែលមានបណ្តាញទៅដល់ និងបានផ្គត់ផ្គង់ទឹកស្អាតចំនួន ៤៣ឃុំ, ២៨៥ភូមិ។ បានផលិតទឹកស្អាតសរុបចំនួន ៩,៨៣៧,០៥៤ម៣ និងផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋសរុបចំនួន ៦,៤៣៨,៦៨៨ ម៣ និងមានកុងទ័រសរុបចំនួន៣៨,៧៣៨កុងទ័រ។
សម្រាប់សេដ្ឋកិច្ចក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាបណ្តើរៗ។ ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥ ខេត្តមានទំហំសេដ្ឋកិច្ចចំនួន ៥ ៨៩១ ៣៥៧ លានរៀល គិតជាដុល្លារប្រមាណ ១ ៤៦៨លានដុល្លារ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ចំនួន ២ ៣៧៧ដុល្លារអាមេរិក៕