实居省苏万基里寺举行慈善活动 450名老人获捐赠

分类社会
事件时间2026-10-15
地点实居省
来源洪玛尼官方频道
发布时间2026/10/16 06:51

详情描述

2026年10月15日,实居省工作组在位于省会(Chbar Mon)的苏万基里寺举行慈善活动。实居省工作组成员楚速班亚(Chhuor Sopanha)出席仪式,大施主盛瓦塔娜(Seng Vathana)及当地僧侣、信众共同参加。 此次活动旨在通过发放物资及表彰,支持当地教育与社会福利。现场向450名老人发放了捐赠物资,并为在校僧侣学生及普通学生颁发了荣誉证书,以鼓励其在学业上的努力。 活动期间,盛瓦塔娜强调了佛教慈善与关怀长者的重要性,指出通过此类活动可促进社区互助。楚速班亚代表实居省工作组组长、副总理洪玛尼向在场人员转达问候。他表示,支持佛教教育是维护宗教传承的关键,僧侣教育在培养道德修养与传播佛法方面发挥着核心作用,通过提升教学质量与社会各界的共同支持,有助于为下一代传承文化与道德价值。
📋 简要摘要 ▸
2026年10月15日,实居省工作组在苏万基里寺举行慈善活动,向当地僧侣、学生及450名老人发放捐赠物资。
📋 完整原文 ▸
ពិធីប្រគេនប័ណ្ណសរសើរដល់សមណសិស្ស សិស្សានុសិស្ស និងចែកទានជូនលោកតា លោកយាយ ៤៥០រូបនៅវត្តសុវណ្ណគិរី ខេត្តកំពង់ស្ពឺ ======= កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគេនប័ណ្ណសរសើរដល់សមណសិស្ស សិស្សានុសិស្ស និងចែកទានជូនលោកតា លោកយាយចំនួន ៤៥០រូប នៅវត្តសុវណ្ណគិរី ហៅភ្នំណកំប៉ូត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមហាឧបាសិកា សេង វឌ្ឍនា ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។កម្មវិធីនេះក៏បានបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់ចំពោះសង្គម តាមរយៈការលើកទឹកចិត្តដល់សមណសិស្ស និងសិស្សានុសិស្សដែលខិតខំសិក្សារៀនសូត្រ ព្រមទាំងការផ្តល់ទានជូនលោកតា លោកយាយ ដែលជាការបង្ហាញពីការគោរពចាស់ទុំ និងការបន្តប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ ក្នុងឱកាសនោះ មហាឧបាសិកា សេង វឌ្ឍនា បានលើកឡើងពីសារៈសំខាន់នៃការចែករំលែកទាន និងការធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់ថា ការធ្វើបុណ្យមិនត្រឹមតែជាការបំពេញកុសលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចែករំលែកក្តីស្រឡាញ់ សេចក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាពិសេសចំពោះចាស់ព្រឹទ្ធាចារ្យដែលត្រូវការការគោរព និងការថែទាំពីកូនចៅក្នុងសង្គម។ ជាមួយគ្នានេះ ការផ្តល់ការលើកទឹកចិត្តដល់សមណសិស្ស និងសិស្សានុសិស្ស គឺជាការរួមចំណែកបណ្តុះធនធានមនុស្ស និងជំរុញឱ្យយុវជនបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះព្រះសង្ឃ សមណសិស្ស សិស្សានុសិស្ស និងពុទ្ធបរិស័ទដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបានបង្ហាញពីសារៈសំខាន់នៃការរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងការអប់រំសីលធម៌ក្នុងសង្គម។ ជាមួយគ្នានេះ បានលើកឡើងផងដែរពីការរួមគ្នាលើកកម្ពស់ពុទ្ធិកសិក្សាត្រូវបានចាត់ទុកថាជាកិច្ចការដ៏សំខាន់ក្នុងការថែរក្សា និងអភិវឌ្ឍព្រះពុទ្ធសាសនា ព្រោះពុទ្ធិកសិក្សាគឺជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ដែលមានតួនាទីក្នុងការបណ្តុះបណ្តាលសមណសិស្សឱ្យមានចំណេះដឹងផ្នែកព្រះធម៌ ព្រះវិន័យ និងភាសាបាលី ព្រមទាំងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទទៅកាន់សង្គម។ ដូច្នេះ ការរួមគ្នាគាំទ្រពុទ្ធិកសិក្សា តាមរយៈការលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀន ការគាំទ្រដល់សមណសិស្ស និងការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងស្ថាប័នពាក់ព័ន្ធ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្តមរតកធម៌ដល់កូនចៅជំនាន់ក្រោយ។ តាមរយៈសកម្មភាពនេះ ការអប់រំតាមបែបព្រះពុទ្ធសាសនា និងការងារមនុស្សធម៌ត្រូវបានភ្ជាប់ជាមួយគ្នា ដើម្បីរួមចំណែកបណ្តុះសីលធម៌ គុណធម៌ ស្មារតីដឹងគុណ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់តួនាទីរបស់វត្តអារាមក្នុងការថែរក្សាព្រះពុទ្ធសាសនា វប្បធម៌ និងសុខដុមរមនាក្នុងសង្គមខ្មែរ។