柬埔寨庆祝独立73周年 11月9日金边举行皇家庆典

分类时政
事件时间2026-11-09
地点金边
来源柬埔寨青年联盟
发布时间2026/11/09 07:07
详情描述
2026年11月9日是柬埔寨第73个国家独立日,同时也是王家军建军73周年纪念日。柬埔寨青年联合会发文回顾西哈努克国父争取独立的历史功绩,并致敬王家军在捍卫国家主权与领土完整中的作用。当日金边举行皇家纪念庆典,由西哈莫尼国王主持,全国放假一天。
📋 完整原文 ▸
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ចិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ🇰🇭
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកពីព្រះរាជបេសកកម្មររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យភាពជូនជាតិ និងប្រជាជនរបស់ព្រះអង្គ។
ទន្ទឹមគ្នានេះផងដែរ ថ្ងៃទី ០៩ វិច្ឆិកា ក៏ជាថ្ងៃរំឭកដល់សមិទ្ធផលដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទដែលសម្រេចបានកន្លងមក ក្នុងកិច្ចការពារជាតិមាតុភូមិ ដោយដង្ហែតាមគម្រូព្រះវីរភាពដ៏ថ្លៃថ្លារបស់ព្រះវីររាជបិតាជាតិ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយភាពអង់អាចក្លាហាន់ តស៊ូ ប្តូរផ្តាច់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធការពារឯករាជ្យភាព និងបូរណភាពទឹកដី រួមទាំងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិកម្ពុជា។