副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖

副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
副首相凯里特赴波萝勉省 为村芽项目六年级优等生颁奖
1/10
分类社会
事件时间2026-11-01
地点波萝勉省磅罗县
来源柬埔寨司法部
发布时间2026/11/01 21:35

详情描述

11月1日上午,副首相兼司法大臣凯里特与夫人伊莫琳前往波萝勉省磅罗县波莱萨列乡,出席“我的村庄之芽”项目首届六年级优等生颁奖仪式。参加活动的包括地方工作组、乡级单位、基层政府、武装力量、学校管理层、教师、学生家长与监护人以及捐助人士。 该项目由凯里特本人倡议,2026年6月20日宣布实施,目的是发现、鼓励并支持学习能力和学习意愿突出的学生,尤其是家庭经济困难的学生,避免生活压力成为他们继续学业的障碍。首届选拔面向波莱萨列乡8所小学的82名六年级学生,30人通过笔试,最终20人获得奖励,其中女生17人。20个名额分布在4所小学:克朗小学6人、则雷小学6人、斯外小学5人、谷大小学3人。 奖励安排具有长期性。20名获奖学生从进入七年级起至十二年级毕业,每月获得20万瑞尔补助;每人同时获自行车1辆、书包1个,并按学年获得校服2套、学习用品1套,直至十二年级毕业。另有10名通过笔试但未进入最终获奖名单的学生,每人获得10万瑞尔鼓励金。 凯里特在仪式上表示,这一活动不只是给学生发奖,也是肯定教育的价值、鼓励孩子的努力,并体现社区从基层开始培养人才。他向学生提出三点:把学习视为改变未来的关键;要有梦想、目标和纪律,并持续付出努力;培养道德、诚信与责任感,同时注意身体健康。他说,知识让人具备能力,道德与品德让人成为有价值的人。 据项目方说明,参评学生由学校与地方工作组评选推荐,具体条件和后续届次的安排可向当地教育部门了解。
📋 简要摘要 ▸
11月1日上午,柬埔寨副首相兼司法大臣凯里特与夫人伊莫琳前往波萝勉省磅罗县波莱萨列乡,为「我的村庄之芽」项目首届六年级优等生颁发奖品。活动由地方工作组与乡级单位共同组织,省级与基层官员到场参加。该项目面向乡村小学优秀学生,属面向农村教育的社会激励举措。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីផ្តល់រង្វាន់ដល់សិស្សឆ្នើមថ្នាក់ទី៦ ជំនាន់ទី១ នៃគម្រោង «ពន្លកភូមិខ្ញុំ» ឃុំព្រៃស្រឡិត ==================== ឃុំព្រៃស្រឡិត៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់រង្វាន់ដល់សិស្សឆ្នើមថ្នាក់ទី៦ ជំនាន់ទី១ នៃគម្រោង «ពន្លកភូមិខ្ញុំ» ឃុំព្រៃស្រឡិត ដែលប្រារព្ធឡើងនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានឃុំព្រៃស្រឡិត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សប្បុរសជន ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។ គម្រោង «ពន្លកភូមិខ្ញុំ» ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ។ គម្រោងនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងរក លើកទឹកចិត្ត និងគាំទ្រដល់សិស្សដែលមានសមត្ថភាព និងឆន្ទៈខិតខំរៀនសូត្រ ជាពិសេសសិស្សដែលមានជីវភាពខ្វះខាត ដើម្បីកុំឱ្យបញ្ហាជីវភាពក្លាយជាឧបសគ្គរារាំងការបន្តការសិក្សា និងការកសាងអនាគតរបស់ពួកគេ។ ការផ្តួចផ្តើមគម្រោងនេះ ក៏ឆ្លុះបញ្ចាំងពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋ និងកូនចៅក្នុងឃុំព្រៃស្រឡិត ដែលឯកឧត្តមធ្លាប់ទទួលខុសត្រូវជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាននាពេលកន្លងមក។ សម្រាប់ការប្រឡងជ្រើសរើសសិស្សឆ្នើមជំនាន់ទី១ មានសិស្សថ្នាក់ទី៦ ចូលរួមប្រឡងសរុបចំនួន ៨២ នាក់ មកពីសាលាបឋមសិក្សាចំនួន ៨ ក្នុងឃុំព្រៃស្រឡិត។ ក្នុងចំណោមនោះ មានសិស្សចំនួន ៣០ នាក់ បានប្រឡងជាប់វិញ្ញាសាសរសេរ និងមានសិស្សចំនួន ២០ នាក់ ក្នុងនោះសិស្សស្រីចំនួន ១៧ នាក់ ទទួលបានជ័យលាភីចុងក្រោយ រួមមាន សិស្សសាលាបឋមសិក្សាក្រាំងចំនួន ៦ នាក់, សាលាបឋមសិក្សាជ្រៃចំនួន ៦ នាក់, សាលាបឋមសិក្សាស្វាយចំនួន ៥ នាក់ និងសាលាបឋមសិក្សាគោកធំចំនួន ៣ នាក់។ សិស្សជ័យលាភីទាំង ២០ រូប នឹងទទួលបានការគាំទ្ររយៈពេលវែង រួមមាន ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២០០ ០០០ រៀល ចាប់ពីពេលចូលរៀនថ្នាក់ទី៧ រហូតដល់បញ្ចប់ថ្នាក់ទី១២, កង់ម្នាក់ ១ គ្រឿង, កាបូបសិក្សាម្នាក់ ១ និងការឧបត្ថម្ភឯកសណ្ឋានសិស្សចំនួន ២ ឈុត ព្រមទាំងសម្ភារសិក្សាចំនួន ១ ឈុតក្នុងមួយឆ្នាំ រហូតដល់បញ្ចប់ថ្នាក់ទី១២ ស្របតាមលក្ខខណ្ឌរបស់គម្រោង។ ដោយឡែក សិស្សចំនួន ១០ នាក់ទៀត ដែលបានប្រឡងជាប់វិញ្ញាសាសរសេរ ប៉ុន្តែមិនទទួលបានជ័យលាភីចុងក្រោយ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ចំនួន ១០០ ០០០ រៀល។ មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ និងបានបញ្ជាក់ថា ពិធីនេះមិនមែនគ្រាន់តែជាការផ្តល់រង្វាន់ដល់សិស្សឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែជាការលើកតម្កើងតម្លៃនៃការអប់រំ ការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កុមារ និងការបង្ហាញពីការយកចិត្តទុកដាក់រួមរបស់សហគមន៍ចំពោះការកសាងធនធានមនុស្សចាប់ពីមូលដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សឱ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន ៣ គឺ៖ ទី១-ចាត់ទុកការសិក្សាជាគន្លឹះសម្រាប់ផ្លាស់ប្តូរអនាគត, ទី២-ត្រូវមានក្តីស្រមៃ មានគោលដៅ មានវិន័យ និងខិតខំព្យាយាមជាប្រចាំ និងទី៣-ត្រូវបណ្តុះសីលធម៌ គុណធម៌ ភាពស្មោះត្រង់ ការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ចំណេះដឹងជួយឱ្យយើងមានសមត្ថភាព ប៉ុន្តែសីលធម៌ និងគុណធម៌ជួយឱ្យយើងក្លាយជាមនុស្សមានតម្លៃ»។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មាតាបិតា និងអាណាព្យាបាល ឱ្យចាត់ទុកការអប់រំរបស់កូនចៅជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ ព្រមទាំងបន្តផ្តល់ឱកាស តាមដាន និងលើកទឹកចិត្តកូនឱ្យបានបន្តការសិក្សា។ ចំពោះលោកគ្រូ អ្នកគ្រូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំបំពេញបេសកកម្មអប់រំ ព្រមទាំងស្នើឱ្យបន្តយកចិត្តទុកដាក់ចំពោះសិស្សគ្រប់រូប ដោយលើកទឹកចិត្តសិស្សពូកែ ជួយសិស្សរៀនខ្សោយ និងបង្កឱកាសដល់សិស្សដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណចំពោះក្រុមការងារចុះមូលដ្ឋានឃុំព្រៃស្រឡិត សប្បុរសជន គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលជាក់ស្តែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោង «ពន្លកភូមិខ្ញុំ» មិនមែនជាគម្រោងផ្តល់រង្វាន់តែមួយលើកនោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែងលើ ……. សម្រាប់ខ្លឹមសារលម្អិត សូមចុចលីងខាងក្រោម https://m.facebook.com/story.php?story_fbid=pfbid02Ew2ycuQs1jmK47wLGfHN9djsD6aSaZ7n8CR8FdmjjvuhdLXeXhxmcT4MfC3uJML5l&id=100064354554933