柬埔寨人权委员会主席慰问塔莫寺边防部队并捐赠物资

柬埔寨人权委员会主席慰问塔莫寺边防部队并捐赠物资
分类政治
事件时间2026-09-28
地点奥多棉芷省
来源柬埔寨国家电视台
发布时间2026/09/29 08:53

详情描述

2026年9月28日上午,柬埔寨人权委员会主席高雷米前往奥多棉芷省塔莫寺边境地区,慰问驻守当地的边防部队官兵。 在慰问活动中,高雷米向驻守官兵捐赠了大量物资及资金,以支持部队的日常工作与生活保障。高雷米对边防部队在维护国家领土完整及保卫国家、宗教、君主方面所作出的贡献表示肯定。 第42步兵旅指挥官代表全体官兵对高雷米的慰问表示感谢,并表示此次捐赠体现了政府对边防部队生活与精神层面的关怀。全体官兵承诺将继续履行职责,致力于保卫国家主权与领土完整。
📋 简要摘要 ▸
柬埔寨人权委员会主席高雷米于9月28日前往塔莫寺边境地区慰问驻守官兵,并捐赠了大量物资与资金,以支持边防部队的日常工作与生活。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខដល់កងកម្លាំងឈរជើងទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី ទទួលបន្ទុកសិទ្ធមនុស្សកម្ពុជាបាន អញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារព្រំដែនទិសប្រាសាទតាមាន់និងបាននាំយកអំណោយសម្ភារៈ ថវិការ មួយចំនួនធំ មកប្រគល់ជូនផងដែរក្នុងពិធីប្រគល់-ទទួល នាឱកាសនោះ តាងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ទាំងផ្នែកស្មារតី សម្ភារៈ និងថវិការ ។ ការយកចិត្តទុកដាក់នេះ ស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំជួររាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណៈភាពទឹកដី និង ជាតិ សាសនា ព្រះមហាក្សត្រ ជាមួយគ្នានេះ យោធិនទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនឱ្យបានល្អប្រសើរបំផុត។ ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ ដែលហ៊ានលះបង់អាយុជីវិត និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដីកម្ពុជានៃយើង ។ ជាទីបញ្ចប់ លោកមេបញ្ជាការ ក៏បានគោរពជូនពរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន បវរសួស្តី មហាប្រសើរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ព្រមទាំងបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 作者: វិចិត្រ 分类: