柬埔寨参议院审议四项法律草案









分类政治
事件时间2026-09-28
地点金边
来源柬埔寨司法部
发布时间2026/09/28 16:22
详情描述
2026年9月28日上午,柬埔寨参议院举行会议,就四项法律草案进行审议与说明。柬埔寨副总理兼司法部部长高乐(Keut Rith)作为政府代表,率领由司法部、外交与国际合作部、内阁办公厅及柬埔寨律师公会组成的代表团出席会议。
此次会议由参议院外交、国际合作与新闻委员会主席奇·伊桑(Chhiv Yiseang)与立法与司法委员会主席占·索塔薇(Chan Sotheavy)共同主持。参议院相关委员会的副主席、成员及各专门委员会代表参加了此次会议。
会议重点对四项涉及外交、司法等领域的法律草案进行了说明与讨论。经审议,与会各方对四项草案的内容达成一致,并原则性通过。上述草案后续将提交至参议院全体会议议程,以进行进一步审查与表决。相关法律草案的正式生效,需待后续程序完成后方可公布。
📋 简要摘要 ▸
柬埔寨参议院就四项法律草案进行审议,旨在进一步完善国家法律体系,相关草案已获原则性通过。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួន ៤ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា
=====================
ព្រឹទ្ធសភា៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួន ៤ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការសហការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន និងលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម និងលោកជំទាវ ដែលជាតំណាងគណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង ៤ ខាងលើ ហើយសេចក្តីព្រាងច្បាប់ទាំង ៤ នេះ នឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។