商务部与新西兰大使探讨双边贸易合作与投资

商务部与新西兰大使探讨双边贸易合作与投资
分类外交
事件时间2026-09-28
地点金边
来源柬埔寨通讯社
发布时间2026/09/28 15:00

详情描述

2026年9月28日上午,柬埔寨商务部部长占尼莫在金边商务部办公大楼,会见了新西兰驻柬埔寨大使雷琳·西亚莱·塔加洛阿·利乌法拉尼(Raylene Siale Tagaloa Liufalani)。 占尼莫部长对雷琳大使履新表示欢迎,并对新西兰长期以来在人力资源开发、奖学金项目以及技术援助方面给予柬埔寨的支持表示认可,特别是在推动区域全面经济伙伴关系协定(RCEP)和东盟-澳大利亚-新西兰自由贸易区协定(AANZFTA)实施方面的贡献。 双方在会谈中回顾了两国间的友好关系与经贸合作,并指出双边贸易额呈现增长趋势。双方重点讨论了进一步促进贸易往来与深化双边经济合作的机遇,强调将通过全面落实两国共同参与的各项自由贸易协定,推动双边关系发展。 此外,新西兰方面在会谈中明确表示,支持柬埔寨加入跨太平洋伙伴关系协定(CPTPP)的申请。此次会晤旨在通过加强贸易便利化与投资合作,为两国企业创造更多市场机会。
📋 简要摘要 ▸
商务部部长与新西兰驻柬大使举行会谈,双方就加强双边贸易、促进经济合作及深化两国友好关系进行深入交流。
📋 完整原文 ▸
កម្ពូជា-នូវែលសេឡង់ ពិភាក្សាអំពីកាលានុវត្តភាព ក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត (ភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកជំទាវ Raylene Siale Tagaloa Liufalani ក្នុងឱកាសដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់នូវែលសេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ក៏ដូចជាជំនួយបច្ចេកទេសដែលបានជួយលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP និង AANZFTA។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលសេឡង់ជាពិសេសលើវិស័យពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព ក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិក។ ជាមួយគ្នានេះដែរ ភាគីនូវែលសេឡង់បានបង្ហាញការគាំទ្រសំណើកម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia