柬埔寨空气质量监测报告
类型OTHER
发布时间2026/04/04 09:19
详情描述
2026年4月3日至4日空气质量监测结果为“良好”,并呼吁民众停止露天焚烧以保持空气质量。
📋 完整原文 ▸
ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៩.៣០ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាបានគុណភាពល្អ សូមចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់ ដោយបញ្ឈប់ការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក និងសំណល់ផ្សេងៗនៅទីចំហ។
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)