洪玛奈澄清西点军校入学名额 否认使用泰国配额


分类政治
地点金边
来源1分钟新闻
发布时间2026/05/30 16:30
详情描述
针对近期部分泰国网民关于其美国西点军校入学名额的质疑,柬埔寨总理洪玛奈近日发文予以澄清。洪玛奈指出,其于1995年赴美留学并非通过泰国军方配额,而是由美国直接分配给柬埔寨的名额。
洪玛奈表示,美国作为大国,有能力直接向各国提供奖学金,无需将一国的配额转让给另一国。此外,西点军校的各国名额由美方统一设定,且不可转让。他强调,其西点军校的毕业证书明确标注其身份为来自柬埔寨的军事学员。
根据入学规定,候选人必须获得本国国防部的担保及美国驻该国大使馆的支持。洪玛奈明确,他当年是获得了柬埔寨国防部的担保以及美国驻柬埔寨大使馆的支持,而非通过泰国相关机构。
洪玛奈于1999年5月29日从美国西点军校毕业,此次发文旨在澄清事实,终结关于其入学名额的误解。
📋 简要摘要 ▸
洪玛奈总理发文澄清,其1995年赴美国西点军校留学是基于柬埔寨国防部担保及美国驻柬大使馆支持,而非网传的泰国军方配额。他强调西点军校名额由美方直接分配,各国配额不可转让,以此终结相关误解。
📋 完整原文 ▸
ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩ ឧសភា ១៩៩៩)។
ប្រជាពលរដ្ឋថៃមួយចំនួនថា ខ្ញុំបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ ជាចម្លើយខ្លី គឺខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត÷
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅឱ្យបេក្ខជនពីប្រទេសមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជន គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឱ្យកម្ពុជាមិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ។
៥. ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះ នឹងបញ្ចប់នូវការយល់ខុសថាខ្ញុំបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ ដែលមិនមែនជាការពិត។
✍️ Hun Manet
[**Join AMS One-minute**](https://t.me/ams1minute)