柬埔寨代表出席联合国会议 呼吁构建平衡多边体系

分类外交
地点纽约
来源柬埔寨外交国际合作部
发布时间2026/09/26 14:22

详情描述

2026年9月22日,在纽约举行的第81届联合国大会期间,柬埔寨外交部国务秘书英达拉(In Dara)出席了全球南方国家及志同道合伙伴部长级高级别会议。此次会议由印度外交部长苏杰生(S. Jaishankar)主持。 英达拉在会上发表声明指出,当前全球面临地缘政治紧张、经济碎片化、债务攀升、发展差距及气候变化等多重挑战。在此背景下,全球南方国家必须在国际决策的初期阶段就拥有实质性的话语权。 柬埔寨方面呼吁建立更加公平的国际金融体系,加强南南合作与三方合作,并推动全球性机构实现更广泛的代表性,确保发展中国家能够积极参与。英达拉强调,提升全球南方的地位并非旨在组建新的阵营,而是为了构建一个更加平衡的多边体系,使无论国家大小,都能在国际事务中拥有真实的声音与参与权。
📋 简要摘要 ▸
在第81届联合国大会期间,柬埔寨代表出席全球南方国家部长级会议,强调在当前地缘政治紧张及经济不平等背景下,各国应在多边体系中拥有平等话语权,推动更平衡的国际秩序。
📋 完整原文 ▸
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសកលលោកខាងត្បូង និងមិត្តភក្តិដែលមានទស្សនៈស្រដៀងគ្នា ដឹកនាំដោយឯកឧត្តមបណ្ឌិត S. Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។   នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម តារា បានគូសបញ្ជាក់ថា ក្នុងបរិបទដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច បំណុលកើនឡើង គម្លាតនៃកាអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនោះបណ្ដាប្រទេសសាកលលោកខាងត្បូងចាំបាច់ត្រូវមានសំឡេងដ៏មានអត្ថន័យក្នុងការកំណត់ការសម្រេចចិត្តជាសកលតាំងពីដំណាក់កាលដំបូង។ ឯកឧត្តមបានអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន កិច្ចសហប្រតិបត្តិការរវាងប្រទេសភាគខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែរឹងមាំ និងស្ថាប័នសកលដែលមានតំណាងកាន់តែទូលំទូលាយជាងមុន ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងតួនាទីរបស់សកលខាងត្បូង មិនមែនជាការបង្កើតប្លុកថ្មីមួយទៀតនោះទេ ប៉ុន្តែជាការកសាងប្រព័ន្ធពហុភាគីដែលកាន់តែមានតុល្យភាពជាងមុន ដែលក្នុងនោះគ្រប់ប្រទេសទាំងអស់ មិនថាធំ ឬតូច សុទ្ធតែមានសំឡេង និងចំណែកពិតប្រាកដ។   On 22 September 2026, on the sideline of the 81st Session of the United Nations General Assembly in New York, His Excellency In Dara, Under Secretary of State, attended the High-Level Ministerial Meeting of Like-Minded Global South Countries and Friends, chaired by His Excellency Dr. S. Jaishankar, Minister of External Affairs of the Republic of India. In the statement, His Excellency Dara underscored that amid intensifying geopolitical tensions, economic fragmentation, rising debt, development gaps and climate change, the Global South must have a meaningful voice in shaping global decisions from the outset. He called for a fairer international financial system, stronger South-South and Triangular Cooperation, and more representative global institutions, with greater participation by developing countries. Empowering the Global South, he emphasized, is not about creating another bloc, but about building a more balanced multilateral system in which every country—large or small—has a genuine voice and stake.