柬埔寨主办第20届法语国家峰会 洪玛奈夫人接待配偶团
分类外交
地点柬埔寨
来源CN123
发布时间2026/11/18 10:16
详情描述
柬埔寨担任第20届法语国家组织峰会东道主期间,首相夫人碧占莫妮以配偶身份主持配偶团接待,与多国元首、政府首脑夫人通过会晤、文化交流及系列主题活动互动。她表示,这些安排既展示了柬埔寨的文化遗产与高棉待客之道,也增进了各国间的相互理解、尊重与友谊,并特别提到女性与青年女性在其中的参与价值。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចែករំលែកពេលវេលាដ៏មានអត្ថន័យជាមួយភ្ញៀវកិត្តិយស និងលោកជំទាវជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត តាមរយៈជំនួប ការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីដ៏កក់ក្តៅជាច្រើន។
ពេលវេលាទាំងនេះ មិនត្រឹមតែជាឱកាសបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយោគយល់គ្នា ការគោរពចំពោះគ្នា និងចំណងមិត្តភាពរវាងប្រទេសនិងប្រទេសផងដែរ។ នាងខ្ញុំក៏មានមោទនភាពដែលបានឃើញស្ត្រី និងយុវតីខ្មែរចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងតម្លៃនៃវប្បធម៌ជាតិយើង។
នាងខ្ញុំជឿជាក់ថា សន្តិភាពមិនត្រឹមតែត្រូវបានកសាងតាមរយៈកិច្ចសន្ទនារវាងប្រទេសនិងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពូនជ្រំតាមរយៈការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងមិត្តភាពរវាងមនុស្សផងដែរ។
សូមអរគុណភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមការងារ និងអ្នកចូលរួមគ្រប់រូប ដែលបានធ្វើឱ្យកម្មវិធីទាំងនេះក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃ។