柬越老三国司法合作 加强打击跨境网络诈骗与犯罪

分类司法
事件时间2026-08-18
地点金边
来源柬埔寨通讯社
发布时间2026/08/18 09:00
详情描述
2026年8月14日,柬埔寨最高法院在金边主办了第八届柬埔寨、越南、老挝边境省份法院会议。根据柬埔寨最高法院于8月18日发布的公告,三国法院旨在通过加强司法合作,提升对跨境犯罪及民商事纠纷的处理效率。
此次合作重点打击毒品犯罪、网络诈骗、人口贩运及自然资源犯罪。数据显示,在第七届至第八届会议期间,柬埔寨边境法院及金边初级法院共处理跨境刑事案件1355起,涉案人员达2119人,越南和老挝也面临相似的跨境犯罪挑战。
为应对日益复杂的跨境犯罪网络,三国法院决定建立沟通与协调机制,以加快跨境证据核实与司法程序,确保执法过程的透明与公正。此外,合作内容还涵盖了提升司法人员的法律专业能力及推动司法领域的数字化转型,旨在通过高效处理跨境民商事纠纷,维护边境地区的治安与稳定。
此次司法合作的深化,意味着针对网络诈骗等跨境犯罪的司法打击力度将显著增强。三国法院将继续致力于提升边境法院的案件处理质量,以保障边境地区居民的安全,并维护各国法律体系的权威。
📋 简要摘要 ▸
柬埔寨、越南和老挝最高法院达成合作,旨在提高对跨境犯罪(如毒品、网络诈骗、人口贩运)的司法处理效率。
📋 完整原文 ▸
តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ សហការបង្កើនប្រសិទ្ធភាពលើការងារចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលមានលក្ខណៈជាបណ្តាញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--
“បង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ ព្រមទាំងការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនជាដើម”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ តុលាការកំពូលកម្ពុជា ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានទទួលនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមពីកិច្ចសហប្រតិបត្តិការវាងប្រទេសទាំង៣ ដែលត្រូវបានអនុវត្តយ៉ាងល្អប្រសើរជាងមុន ជាក់ស្តែងការបង្ក្រាបបទល្មើសឆ្លងដែន ខុសច្បាប់ និងការជំនុំជម្រះ ត្រូវបានលើកកម្ពស់។ ក្នុងរយៈពេលចន្លោះពីសន្និសីទលើកទី៧ មកសន្និសីទ លើកទី៨ សំណុំរឿងព្រហ្មទណ្ឌឆ្លងដែនដែលភាគីកម្ពុជាបានបង្ក្រាប និងជំនុំជម្រះនៅតាមតុលាការជាប់ព្រំដែន និងនៅសាលាដំបូងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ចំនួន ១ ៣៥៥រឿង ដែលមានជនល្មើសចំនួន ២ ១១៩នាក់ ដោយឡែកភាគីវៀតណាម និងឡាវ ក៏មានករណីបទល្មើសឆ្លងដែនខុសច្បាប់ដូចគ្នាដែរ។ ក្រៅពីនេះ ក៏មានសំណុំរឿងរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែនផងដែរ។
ជាមួយគ្នានេះ ផ្អែកលើទិន្នន័យនៃសំណុំរឿងព្រហ្មទណ្ឌឆ្លងដែន និងសំណុំរឿងរដ្ឋប្បវេណី និងពាណិជ្ជកម្ម ឆ្លងដែន ដែលកើតមាននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន អង្គសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន លើកទី៨ បានវាយតម្លៃខ្ពស់ចំពោះភាពចាំបាច់មិនអាចខ្វះបានក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាប និងដោះស្រាយ សំណុំរឿងនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។
បន្ថែមពីលើនេះ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ពីការបន្តលើកកម្ពស់គុណភាពចំណាត់ការរឿងក្តីនៃតុលាការជាប់ព្រំដែនប្រទេសទាំងបី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានា នូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យ និង បូរណភាពទឹកដីរៀងៗខ្លួន។
អង្គសន្និសីទ បានបញ្ជាក់ពីការបង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលរវាង តុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ទំនាក់ទំនង និងផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។ ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams), ការត្រួតពិនិត្យគ្រឿងញៀន ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារ ធនធានធម្មជាតិជាដើម។
បន្ថែមពីនេះ អង្គសន្និសីទក៏ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស រួមទាំងការលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធ យុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ "សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia