柬越国会加强合作 推动双边贸易额达200亿美元

分类经济
地点金边
来源柬埔寨国家电视台
发布时间2026/08/27 07:43
详情描述
8月26日下午,柬埔寨国会主席坤淑达丽在金边国会大厦会见了越南国会副主席阮氏清。阮氏清此次率团赴柬,旨在出席由柬埔寨国会主办的第二届国际议会会议(ISC-2)。
双方在会谈中表示,将进一步加强两国国会间的合作,并深化民间交流,以推动实现柬越两国政府设定的双边贸易额达到200亿美元的目标。
坤淑达丽对越南国会代表团的到访表示欢迎。她指出,本届国际议会会议共有超过20个国家的议会及8个国际组织参与,体现了各方对和平、法治及多边主义的支持。
📋 简要摘要 ▸
柬埔寨国会主席坤淑达丽与越南国会副主席阮氏清会晤,承诺加强议会合作,推动双边贸易额在未来达到200亿美元。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីជំរុញគម្រោងទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ២០ពាន់លានដុល្លារអាមេរិក សម្រេចបានក្នុងពេលខាងមុខ
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៃទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យទិសដៅរដ្ឋាភិបាលកម្ពុជា-វៀតណាម ដាក់ចេញ ២០ពាន់លានដុល្លារអាមេរិក សម្រេចបាន ក្នុងពេលខាងមុខនេះ។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដែលបានអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា ការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ISC លើកទី២ មានសភាជាង ២០ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៨ ចូលរួម បានញ៉ាំងឱ្យវេទិកានេះក្លាយជាវេទិកាមួយដ៏ធំ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានប