卫生部部长秦拉出席东盟卫生部长会议并返抵金边
分类政务
事件时间2026-09-12
地点金边
来源柬埔寨卫生部
发布时间2026/09/13 06:53
详情描述
2026年9月12日下午,柬埔寨卫生部部长秦拉率领代表团返抵金边。此前,秦拉部长赴马来西亚吉隆坡出席了于9月7日至11日举行的第17届东盟卫生部长会议及相关会议。
东盟卫生部长会议是该区域卫生领域最高级别的会议,每两年举办一次,旨在评估四个卫生工作组的行动计划进展,识别挑战并制定应对策略,以保障东盟区域民众的健康与福祉,并推动实现全民健康覆盖。此次会议共有11个东盟成员国参加,并邀请了中国、韩国、美国、日本等5个对话伙伴国,以及世界卫生组织西太平洋区域和东南亚区域代表出席。
秦拉部长在返抵金边后表示,此次会议进一步加强了东盟成员国与世界卫生组织及各对话伙伴的合作。会议成果包括:继续落实东盟与中国之间的谅解备忘录;获得日本支持以建立东盟公共卫生紧急事件和新发疾病应对中心;与韩国在医疗卫生领域应用数字技术方面开展合作;以及与美国保持定期对话与合作。此外,日本分享了应对人口老龄化、社会联系及数字技术应用方面的经验。
秦拉部长强调,柬埔寨将持续参与东盟事务,通过外交政策与国际法,推动区域卫生合作,助力实现2035年全民健康覆盖目标。
📋 简要摘要 ▸
柬埔寨卫生部部长秦拉率团结束在马来西亚吉隆坡举行的第17届东盟卫生部长会议及相关会议,于9月12日返抵金边。会议期间各方就区域卫生合作及应对公共卫生挑战达成共识。
📋 完整原文 ▸
ប្រតិភូក្រសួងសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី
____
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេសុី ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១១ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៥ មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ជប៉ុន ព្រមទាំងមានការចូលរួមរបស់តំណាងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍។
ក្នុងពេលធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាងអាស៊ាន-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការដៃគូសន្ទនាដំបូង អាស៊ាន-ជប៉ុន ដោយជប៉ុន មានបទពិសោធន៍យូរអង្វែងក្នុងការដោះស្រាយផលប៉ះពាល់ពីភាពចាស់ជរារបស់ប្រជាជន ដោយការភ្ជាប់ទំនាក់ទំនងសង្គម និងការរួមបញ្ចូលធីជីថល និងបច្ចេកវិទ្យាដេីម្បីគាំទ្រសង្គម ដែលកិច្ចសហប្រតិបត្តិការនេះ នឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលេីកឡេីងនូវសារគន្លឹះ លេីការអភិវឌ្ឍសុខាភិបាលអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន មានដូចខាងក្រោម៖
១) អាស៊ានជាអង្គការតំបន់ដ៏មានឥទ្ធិពល បង្កើតឡើងថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ និងមានតួនាទីសំខាន់លើវិស័យនយោបាយ សន្តិសុខ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គម និងសុខាភិបាល។
២) កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងអាស៊ាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយឈរនយោបាយការបរទេសការទូត និងលើច្បាប់អន្តរជាតិ។
៣) ការចូលរួមរបស់កម្ពុជាបានពង្រឹងអាស៊ាន ឱ្យកាន់តែរឹងមាំ មានស្ថេរភាព និងរួមចំណែកដល់សណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយដៃគូសន្ទនា ដូចជា ចិន ជប៉ុន កូរ៉េ និងសហរដ្ឋអាមេរិក។
ដូចនេះ កម្ពុជាបានចូលរួមចំណែកលេីការផ្តល់ជាគោលនយោបាយ យុទ្ធសាស្ត្រ ដែលជាកំលាំចលករសកម្ម ដែលនាំមកនូវសុខភាព និងសុខុមាលភាពដល់ប្រជាជននៅក្នុងតំបន់ និងពិភពលោក ជាពិសេសប្រជាជនកម្ពុជា ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ និងចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)