韩国IIDA协会访柬 探讨旅游与投资合作机遇










分类经济
事件时间2026-09-08
地点金边
来源柬埔寨旅游部
发布时间2026/09/09 08:28
详情描述
2026年9月8日,柬埔寨旅游部部长胡哈(Hout Hak)在金边旅游部总部会见了韩国国际交流发展协会(IIDA)主席文永祖(Mun Yong-Jo)及其随行的韩国企业高管代表团。双方就加强旅游合作、推广柬埔寨旅游潜力以及吸引韩国投资者进入柬埔寨市场进行了深入探讨。
胡哈部长在会谈中介绍了柬埔寨当前的政治、经济和社会发展状况,强调柬埔寨是一个安全且具备良好接待能力的旅游目的地。他提到,柬埔寨政府目前正推行“访问柬埔寨绿色季节”活动,通过与航空公司、旅游公司及国际媒体合作,致力于实现旅游市场多元化,并开发更具智慧与绿色属性的旅游产品。胡哈部长表示,旅游业是柬埔寨政府优先发展的经济支柱产业,旨在推动经济增长并改善民生。
韩国国际交流发展协会主席文永祖表示,将致力于向韩国民众及商界宣传柬埔寨的政治稳定、社会经济发展及安全环境。他特别提到,将向韩国各界传达柬埔寨政府在打击网络犯罪方面所取得的成效。此外,文永祖承诺将采取具体行动,促进两国人员往来,推动双边旅游业增长,并积极搭建商业网络,吸引更多韩国投资者关注柬埔寨市场。
国际交流发展协会(IIDA)是韩国的一家国际性机构,主要使命是促进国际间的文化、教育、贸易及经济交流,并组织各类国际活动。此次会谈是柬埔寨旅游部2026年第41次国际合作伙伴交流活动的一部分。
📋 简要摘要 ▸
旅游部部长会见韩国IIDA协会主席,双方讨论了加强旅游推广及吸引韩国投资者进入柬埔寨市场的合作事宜。
📋 完整原文 ▸
[English Below]
សមាគមកូរ៉េ International Interchange Development Association (IIDA) ប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េមកកាន់កម្ពុជាឱ្យបានច្រើន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mun Yong-Jo ប្រធានសមាគម International Interchange Development Association (IIDA) នៃសាធារណរដ្ឋកូរ៉េ និងសហការីជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៅសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិនកូរ៉េ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមពង្រឹងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកូរ៉េ ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យបានច្រើនជាងបន្ថែមទៀត ជាពិសេសគឺការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ជាពិសេស ប្រទេសកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកដោយភាពវៃឆ្លាត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍ ត្រូវបានចាត់ជាវិស័យអាទិភាព និងជាជន្ទល់សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងជំនួបប្រកបដោយភារតភាពនេះ លោកប្រធាន Mun Yong-Jo បានធ្វើការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កត្តាសុខសុវត្ថិភាព សន្តិសុខល្អប្រសើរដែលបានឃើញផ្ទាល់នាពេលនេះ ជាពិសេសអំពីលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធនាការបង្រ្កាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ដែលបានគូសបញ្ជាក់ជូនដោយឯកឧត្តមរដ្ឋមន្រ្តី ជូនទៅប្រជាជន និងធុរជននៅសាធារណរដ្ឋកូរ៉េ។ លើសពីនេះទៀត លោកប្រធាន ប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ។
គួរបញ្ជាក់ផងដែរថាសមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក ហើយជាដៃគូសហប្រតិបត្តិដ៏មានសក្តានុពលសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគនៅសាធារណរដ្ឋកូរ៉េ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៤១ ឆ្នាំ២០២៦)