东盟峰会即将在菲律宾召开 重点讨论中东局势及区域安全

分类国际新闻
事件时间2026-05-08
地点菲律宾
来源柬埔寨国家电视台
发布时间2026/05/07 11:42
详情描述
据柬埔寨国家电视台报道,东盟峰会定于2026年5月8日在菲律宾宿务省举行。菲律宾总统小马科斯表示,为应对全球经济挑战,本次峰会将精简流程,减少传统宴请等礼仪性活动。
本次会议重点讨论中东战争对全球能源供应的影响,以及如何应对由此引发的能源短缺等全球性危机。此外,东盟领导人还将就缅甸内战及柬埔寨与泰国的边境争议进行磋商。
根据会议草案,东盟领导人计划出台一份联合声明,强调支持国际法、国家主权及航行自由。菲律宾外交部长特蕾莎·拉扎罗指出,会议将制定紧急计划,以应对中东局势对区域安全及经济造成的冲击。
📋 简要摘要 ▸
东盟峰会将于5月8日在菲律宾宿务省举行。会议重点讨论中东战争对全球能源供应的影响,以及缅甸局势和柬泰边境争议。东盟领导人计划出台联合声明,强调支持国际法及航行自由,以应对全球经济挑战。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា ៖ ក្រៅពីបញ្ហាសង្រ្គាមនៅមជ្ឈឹមបូព៌ាជាកត្តាចំបង អាស៊ាន នឹងជជែកគ្នាបន្ថែមលើសង្គ្រាមស៊ីវិល ៥ឆ្នាំនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនកម្ពុជា និងថៃ
រដ្ឋមន្ត្រីការបរទេសអាស៊ានបានមកជួបប្រជុំជុំគ្នាសម្រាប់ដំណើរការកិច្ចប្រជុំកំពូលមួយនៅប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ។ ម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំ២០២៦នេះ គឺលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏បានបញ្ជាក់ពីដំណើរការនៃកិច្ចប្រជុំនេះ ត្រូវតែដកចេញនូវភាពអួតអាងមួយចំនួន និងកាត់បន្ថយពិធីជប់លៀងបែបប្រពៃណី ដើម្បីឲ្យស្របទៅនឹងឧបសគ្គនៃសេដ្ឋកិច្ចសកលលោក។ យោងតាមសេចក្តីប្រកាសព្រាងបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំអាស៊ីអាគ្នេយ៍នឹងគូសបញ្ជាក់ពីផែនការមួយរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិមានដូចជាកង្វះខាតថាមពល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាជាកត្តាចំបង។ កិច្ចប្រជុំដែលមេដឹកនាំអាស៊ាននឹងជជែកគ្នាបន្ថែមស្តីអំពីគម្រោងចេញនូវផែនការបន្ទាន់មួយ ដែលគាំទ្រច្បាប់អន្តរជាតិ អធិបតេយ្យភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ដែលអាចត្រូវបានគេចាត់ទុកថា ជាការស្តីបន្ទោសដោយលាក់កំបាំងចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់សម្រាប់ការបង្កើតសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់តំបន់របស់ពួកគេ នេះបើយោងតាមសេចក្តីប្រកាសព្រាងនោះ។ សេចក្តីប្រកាសនេះត្រូវបានកំណត់ចេញដោយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅពេលដែលពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅថ្ងៃសុក្រទី៨ខែឧសភានេះដែរ ស្ថិតនៅក្នុងខេត្តកោះសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។ ផែនការនេះក៏បានគូសបញ្ជាក់ពីផែនការលើវិបត្តិមួយ ដើម្បីដោះស្រាយកង្វះខាតថាមពល និងបញ្ហាសកលផ្សេងទៀត ដែលបណ្តាលមកពីសង្គ្រាមសកលដែរ។ លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន អំឡុងពេលធ្វើជាអធិបត