柬埔寨反网络犯罪局破获一起冒充高级警官诈骗案


分类治安新闻
事件时间2026年4月9日
地点柬埔寨金边
来源公众资料
发布时间2026/04/11 19:46
详情描述
反网络犯罪局逮捕了一名冒充二星警官(少将)并以协助进入警察系统为由进行诈骗的嫌疑人。目前嫌疑人已被移送至金边初级法院处理,警方呼吁受害者前往法院报案。
📋 完整原文 ▸
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានធ្វើការភូតកុហក់ជនរងគ្រោះ អោយជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញ៕
[JOIN CHANNEL](https://t.me/oa_channel) 📱