在日柬埔寨社区举办多场新年庆祝活动










分类文化活动
事件时间柬埔寨新年期间
地点日本
来源柬埔寨通讯社
发布时间2026/04/15 16:04
详情描述
在日柬埔寨劳工、社区成员及留学生共约8000人,在包括茨城县、福冈县及东京上野公园在内的13个地点举办了盛大的柬埔寨传统新年庆祝活动。活动由柬埔寨劳工部、驻日大使馆及东亚与东南亚青年工作组共同协作,旨在展示柬埔寨团结精神,传承民族文化与传统。
📋 完整原文 ▸
ពលករ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយចំនួន១៣ទីតាំងដែលមានអ្នកចូលរួមជាង៨ពាន់នាក់
ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរនៅប្រទេសជប៉ុនប្រមាណ៨ពាន់នាក់ បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១៣ទីតាំងដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់យ៉ាងសប្បាយរីករាយ និងអធិកអធម។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងយ៉ាងអធិកអធមដូច្នេះ មានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នាប្រារព្ធនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយសមុទ្រក៏ដោយ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia