好莱坞影星安吉丽娜·朱莉考察马德望省古建筑
分类社会新闻
事件时间2026年4月2日
地点马德望省
来源新柬埔寨日报
发布时间2026/04/02 14:02
详情描述
安吉丽娜·朱莉受邀考察马德望市的古老剧院和电影院,旨在寻求修复支持。
📋 完整原文 ▸
តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។
គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។
ប្រភព៖ លោក សុខ លូ