CIA First国际学校11名学生在2026年高考中获A级

来源公众资料
发布时间2026/09/03 13:55
详情描述
2026年9月3日,柬埔寨教育部公布了2025-2026学年度高中毕业考试结果。CIA First国际学校(森速分校)共有138名考生参加考试,其中11名学生获得A级成绩,39名获得B级,48名获得C级,25名获得D级,14名获得E级。森速分校本届考生通过率为100%,而铁桥头分校仅有一名学生未通过考试。
获得A级成绩的11名学生名单为:Kong Sonita、Kea Charita、Sou Sivleng、Vibol Phuthika、Sant Bunnaly、Sun Vouchguong、Tang Menghav、Bory Dyzolena、Nut Mana、Lim Sokmuy及Kang Sivleang。
CIA First国际学校拥有超过22年的办学经验,其教育体系涵盖国际课程与柬埔寨通用知识教育。学校致力于为学生提供升学支持,毕业生已获得全球153所大学的录取机会。
学校秉持“本地卓越教育,全球化影响”(Local Excellence, Global Impact)的办学理念,旨在培养具备专业知识、技能及道德素养的全球公民。学校通过持续优化基础设施与教学课程,为学生提供广泛的国内外高等教育选择。
📋 简要摘要 ▸
CIA First国际学校(森速分校)在2026年高考中,共有11名学生获得A级成绩,学校强调其全球化教育理念。
📋 完整原文 ▸
សិស្សានុសិស្ស ស៊ី អាយ អេ ហ្វឺសត៍ ចំនួន ១១ រូប ទទួលបាននិទ្ទេស A
ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន ១១ រូប ទទួលបាន និទ្ទេស A។
បេក្ខជនទាំង ១១ រូបរួមមាន៖ យុវតី គង់ សូនីតា យុវតី គា ឆរីតា យុវតី ស៊ូ ស៊ីវឡេង យុវតី វិបុល ពុទ្ធិកា យុវតី សាន្ត ប៊ុណ្ណាលី យុវតី ស៊ុន វួចហ្គ័ង យុវសិស្ស តាំង ម៉េងហាវ យុវតី បូរី ឌីហ្សូលេណា យុវតី នុត ម៉ាណា យុវតី លឹម សុខមុយ និងយុវតី កាំង ស៊ីវលាង។
សូមជម្រាបជូនថាសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (សាខាសែនសុខ) ប្រឡងជាប់បាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ១០០% ហើយសាខាច្បារអំពៅមានតែសិស្សម្នាក់គត់ ដែលមិនទទួលបាន ជោគជ័យ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវលទ្ធផលល្អគួរជាទីមោទន:។
ក្នុងចំណោមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១៣៨ រូប មានសិស្សទទួល និទ្ទេស A ចំនួន ១១ រូប និទ្ទេស B ចំនួន៣៩ រូប និទ្ទេស C ចំនួន ៤៨ រូប និទ្ទេស D ចំនួន ២៥ រូប និងនិទ្ទេស E ចំនួន ១៤ រូប។
លទ្ធផលជាទីគាប់ប្រសើរនេះ ពិតជាបញ្ជាក់ពីភាពដែលមិនអាចខ្វះបាននៃការខិតខំប្រឹងប្រែងរបស់ប្អូនៗ សិស្សានុសិស្ស ការជួយគាំទ្រគ្រប់ជ្រុងជ្រោយពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលនិងនៃការខិតខំបង្ហាត់ បង្រៀនមិនខ្លាចនឿយហត់របស់លោកគ្រូអ្នកគ្រូគ្រប់រូប ហើយជាពិសេសគឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលមានបទពិសោធផ្ដល់ការអប់រំយ៉ាងច្បាស់លាស់រហូតមលដល់បច្ចុប្បន្ន។
រយ:ពេលជាង ២២ ឆ្នាំនៃការដំណើរការក្នុងសេវាអប់រំ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងផ្ដល់ជូនសិស្សា នុសិស្សនូវការអប់រំមួយប្រកបដោយគុណភាព ផ្ដោតលើការសិក្សាមិនត្រឹមតែក្នុងកម្មវិធីអន្តរជាតិ ប៉ុន្តែក៏តែងតែយក ចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលការអប់រំចំណេះទូទៅខ្មែរ ធ្វើយ៉ាងណាឱ្យសិស្សដែលបានបញ្ចប់ការ សិក្សាទទួលបានឱកាសសិក្សាបន្តមហាវិទ្យាល័យ និងជម្រើសនានាយ៉ាងទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជុំវិញពិភពលោក។
សក្ខីភាពជាក់ស្ដែងនាឆ្នាំថ្មីៗកន្លងមក សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនៅ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានឱកាសចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យជុំវិញពិភពលោកចំនួន ១៥៣ កន្លែង។
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាអន្តរជាតិ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បី អភិវឌ្ឍសាលារៀនរបស់យើងទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកម្មវិធីសិក្សា ក្នុងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ នោះគឺជំរុញលើកទឹកចិត្ត និងបណ្ដុះឆន្ទៈអ្នកសិក្សា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋសកលដែលមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយក្នុងគុណតម្លៃ “គ្រឹះអប់រំក្នុងស្រុកដ៏ប្រសើរ ផ្លល់ផ្លែផ្កាជាសកល” “Local Excellence, Global Impact”។ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាជម្រើសដ៏ល្អមួយសម្រាប់ កូនលោកអ្នក!