刑法关于精神障碍责任能力的规定
| 子分类 | 综合资讯 |
| 发布时间 | 2026-04-03 10:31 |
详情描述
解释了柬埔寨刑法中关于精神障碍者在犯罪时的刑事责任判定标准,以及因酒精或毒品导致精神障碍时的责任归属。
ចំណេះដឹងច្បាប់៖ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។
ក្រមព្រហ្មទណ្ឌ៖ មាត្រា ៣១. ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី
កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។
កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលបន្ថយនូវការដឹងខុសត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល។ ប៉ុន្តែ តុលាការត្រូវគិតគូរអំពីបញ្ហានេះ កាលណាតុលាការកំណត់ទោស។
កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬ សារជាតិដែលច្បាប់ហាមឃាត់ មិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ #OA
ឯកសារមន្ត្រីសាធារណៈ | [JOIN US](https://t.me/oa_channel 📱