柬埔寨公务员招考开放 中小企业协调岗 英语占30分




文件类型招考公告
发布机构柬埔寨公务员部
适用范围已报名中小企业协调机构合同制岗位的候选人
发布时间2026/11/01 18:36
政策详情
柬埔寨公务员部考试委员会公告,因报名人数超出预期,将对已报名应聘中小企业协调机构(អ.ស.ត.ម.)合同制官员岗位的候选人加设笔试筛选,再进行履历评估。笔试题型为多项选择题:中小企业相关知识、职业道德、政府政策及履职能力合计40分,英语30分,其余分值原文未完整披露。
联系方式
Telegram@Civ***
网站https://www.facebook.com/CivilServiceCambodia
📋 完整原文 ▸
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើនៅអង្គភាពសម្របសម្រួល សហគ្រាសធុនតូចនិងមធ្យម(អ.ស.ត.ម.) ឱ្យបានជ្រាបថា ផ្អែកលើស្ថានភាពនៃចំនួនបេក្ខជនដែលបាន ដាក់ពាក្យមានចំនួនច្រើន គណៈកម្មការនឹងរៀបចំការប្រឡងប្រជែង ដើម្បីសម្រាំងយកបេក្ខជនសម្រាប់ ការពិនិត្យ វាយតម្លៃប្រវត្តិរូប ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
📄 វិញ្ញាសាប្រឡងប្រជែង (វិញ្ញាសាពហុចម្លើយ)៖
(១). ចំណេះដឹងទូទៅពាក់ព័ន្ធនឹងសហគ្រាសធុនតូចនិងមធ្យម ក្រមសីលធម៌ វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមត្ថភាពបំពេញការងារ (៤០ ពិន្ទុ)
(២). ភាសាអង់គ្លេស (៣០ ពិន្ទុ) និង
(៣). ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងព័ត៌មានវិទ្យា (៣០ពិន្ទុ)
រយៈពេល ១ម៉ោង ៣០នាទី (ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៦:៣០នាទី) ១០០ពិន្ទុ មេគុណ១។
✍️ បញ្ជាក់៖ មានតែបេក្ខជនដែលបានប្រឡងជាប់សម្រាំងតែប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលស្គាល់សម្រាប់ ការពិនិត្យវាយតម្លៃប្រវត្តិរូបជាបន្ត។
🗓️ សម័យប្រឡង៖ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦
📍 មណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/ab9D95LM2DHxZ5n37?g_st=ic (ស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
✍️ បញ្ជាក់៖
បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង(ម៉ោង ១៤:០០នាទី)និងភ្ជាប់មកជាមួយនូវ៖
- សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា(ព្រះសង្ឃ) ឬ លិខិត បញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- ប៊ិកពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។
❌ បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ (កុំព្យូទ័រ, ទូរស័ព្ទ, នាឡិកាឆ្លាតវៃ...) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ។
👉 ចំពោះការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនាពេលក្រោយ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់ នៅលើបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមរយៈតំណភ្ជាប់៖
📲 Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📲 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📲 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New