移民总局局长视察德崇国际机场 指导出入境管理工作










文件类型视察
发布机构柬埔寨移民总局
生效日期2026-09-29
适用范围德崇国际机场出入境部门
发布时间2026/09/29 21:11
政策详情
2026年9月29日,柬埔寨移民总局局长苏瓦萨前往德崇国际机场,对机场移民警察部门的工作进行视察并召开工作会议。会议听取了机场移民警察局关于过去9个月的工作报告,涵盖人员管理、任务执行情况、面临的挑战及未来工作规划。
苏瓦萨局长在会上对机场移民警察的履职表现予以肯定,并就出入境管理及执法工作提出明确要求。在打击违法犯罪方面,要求全体移民警察严禁参与任何形式的网络诈骗活动,并配合相关部门清理及防范网络诈骗团伙。同时,需加强与相关机构协作,在值机区域严厉打击各类毒品犯罪,并落实移民总局内部人员每年进行一次毒品检测的规定。
在人口管理与出入境安全方面,要求严厉打击各类人口贩运及非法偷渡行为,重点防范柬埔寨籍女性及劳工非法出国务工或从事目的不明的活动。
在业务操作层面,要求进一步强化专业技能,严格执行出入境检查程序。所有出入境旅客必须进行人脸拍摄,确保影像与护照信息完全匹配,并准确录入系统,以提升出入境管理的服务效率与安全水平。
📋 简要摘要 ▸
移民总局局长苏瓦萨视察德崇国际机场,并对移民警察的工作提出指导意见,强调提升服务效率。
联系方式
电话018-***-00
Telegramhttps://t.me/***
📋 完整原文 ▸
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
ខេត្តកណ្តាល៖ នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររយៈពេល ៩ខែ កន្លងមក ដែលរួមមាន ការគ្រប់គ្រងកម្លាំងប្រចាំការ លទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្តរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ជូនដល់អង្គពិធីទាំងមូល។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានពាំនាំ នូវមតិផ្ដាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការជាមួយកងកម្លាំងគ្រប់ស្ថាប័ន ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ចូលរួមសហការបោសម្អាត Scam online និងទប់ស្កាត់ក្រុម scam online កុំអោយត្រលប់មកវិញ ជាពិសេសហាមដាច់មន្រី្ដទាំងអស់ សូមកុំពាក់ពន្ធ័ជាមួយក្រុមscam online ជាដាច់ខាត់ ។ ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ គ្រឿងញៀនគ្រប់ប្រភេទ នៅតំបន់ check in។ ត្រូវធ្វើតេស្ដរកសារធាតុញៀន លើមន្រ្ដីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រាងរាល់១ឆ្នាំម្ដង។ ចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និង រត់ពន្ធមនុស្ស លើគ្រប់រូបភាព។ ចូលរួមទប់ស្ដាត់ ស្រ្តីជនជាតិខ្មែរ និងពលករខ្មែរ ដែលចេញទៅក្រៅប្រទេស ធ្វើការងារខុសច្បាប់ ឬគោលបំណងមិនច្បាស់លាស់។ ត្រូវពង្រឹងការងារជំនាញ់ ដាច់ខាត់គ្រប់អ្នកដំណើរទាំងអស់ត្រូវតែថតរូប អោយត្រូវទៅនិងលិខិតឆ្លងដែន និងត្រូវបញ្ជូលទៅក្នុងប្រពន្ធ័អោយបានត្រឹមត្រូវ។
ជាទីបញ្ចប់ ឯកឧត្តម អគ្គនាយក បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារបន្តទៀត៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc