劳工部暹粒招聘会提供3500个岗位 涵盖境内外企业










公司柬埔寨劳工部
地点暹粒省昂库琼县
薪资面议
类型全职
发布时间2026/07/10 17:03
职位描述
柬埔寨劳工部在暹粒省昂库琼县举办“高棉帮高棉”就业论坛,现场提供3500个就业岗位。此次招聘会旨在将就业机会、社会保障服务及职业技能培训直接带到基层,服务对象包括当地居民、返乡劳工及求职青年。
参展企业涵盖境内工厂、各类企业及海外劳务输出机构,其中包括Ventura Leatherware、Thaco Agri及Excel Asia等知名企业。岗位类型多样,薪资待遇根据具体岗位面议。
除招聘环节外,现场还提供国家社会保障基金(NSSF)的相关咨询,包括工伤风险、医疗保健及退休金等福利保障信息。同时,劳工部重点推广了职业技术培训(TVET)项目,涵盖建筑、机械维修、电力、空调维修、烘焙、咖啡制作及美容美发等技能课程,部分课程可免费学习。
建议求职者携带个人简历及身份证明文件前往现场咨询与面试。劳工部提醒,有意向前往海外工作的求职者,务必通过持有合法执照的劳务派遣公司办理,以确保个人安全及合法权益。
📋 简要摘要 ▸
柬埔寨劳工部在暹粒省昂库琼县举办“高棉帮高棉”就业论坛,提供3500个就业岗位。参展企业包括Ventura Leatherware、Thaco Agri及Excel Asia等,涵盖境内外工作机会,并提供社保及职业技能培训信息。
📋 完整原文 ▸
ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣ ៥០០កន្លែង សេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប
(សៀមរាប)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងនោះមានបងប្អូនអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ខណៈក្រសួងបានខិតខំសម្របសម្រួលនាំយកឱកាសការងារទាំងនោះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឱកាសការងារ កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារធ្វើ ព្រមទាំងធ្វើឱ្យសេវារបស់រដ្ឋកាន់តែខិតជិតប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តអនុវត្តបេសកកម្មក្នុងការបង្កើនឱកាសការងារ លើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលមានភាពសម្បូរបែប មានស្ថិរភាព អាចរស់នៅជួបជុំក្រុមគ្រួសារ និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីគុណសម្បត្តិនៃការធ្វើការក្នុងស្រុក បើប្រៀបធៀបនឹងការងារចំណាកស្រុក ដោយបញ្ជាក់ថា ការងារក្នុងស្រុកផ្តល់ទាំងស្ថិរភាពជីវភាព ការរស់នៅជួបជុំក្រុមគ្រួសារ និងទទួលបានការការពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លើផ្នែកហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ដោយឡែក ការងារចំណាកស្រុកអាចប្រឈមនឹងហានិភ័យជាច្រើន ដូចជា បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានណែនាំឱ្យជ្រើសរើសទៅតាមរយៈក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីធានាបាននូវសុវត្ថិភាព និងអត្ថប្រយោជន៍ស្របតាមច្បាប់។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តសៀមរាប តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី TVET ១,៥លាន ដែលអនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋអាចសិក្សាដោយឥតគិតថ្លៃលើមុខជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡនជាដើម។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីពង្រីកឱកាសទទួលបានជំនាញ និងការងារជូនប្រជាពលរដ្ឋ។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងទូរស័ព្ទជំនួយបន្ទាន់ Hotline លេខ ១២៩៧ ដើម្បីផ្គូផ្គងឱកាសការងារ និងលេខ ១២៨៦ ពាក់ព័ន្ធនឹងប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ៣ ៥០០កន្លែង ដែលបានផ្តល់ជូនក្នុងវេទិកានេះ មានការចូលរួមពីរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្គ្រី ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្នុងប្រទេស និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្តល់ជម្រើសការងារកាន់តែទូលំទូលាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕
#MLVT #HENGSour