磅湛省斯登特朗县榴莲将推溯源标签 严打假冒提升品牌价值








分类农业
事件时间2026-05-08
地点磅湛省斯登特朗县
来源柬埔寨通讯社
发布时间2026/05/08 15:31
详情描述
2026年5月8日,磅湛省省长翁占达在视察斯登特朗县罗克托乡(Rok Tnot)榴莲种植社区时,针对当地榴莲产业发展提出明确要求。
翁占达指出,斯登特朗县产出的榴莲因口感优良,在市场上具有较高知名度。然而,近期出现外地榴莲冒充斯登特朗榴莲销售的现象,严重影响了该地区农产品的品牌声誉及市场价格。
为规范市场秩序并保护果农利益,翁占达指示当地榴莲种植社区与相关专业部门合作,建立统一的地理标志Logo及产品标识。具体措施包括在每一颗榴莲上粘贴QR溯源二维码,消费者通过扫描即可核实果实的真实产地。此外,社区需严格遵循农业生产标准,确保农产品质量安全。
当地榴莲种植社区对上述建议表示支持,并承诺将加强社区组织架构建设,通过品牌化运作提升斯登特朗榴莲的市场竞争力,将其打造为磅湛省的标志性农产品。
📋 简要摘要 ▸
磅湛省省长翁占达指示斯登特朗县榴莲种植社区,通过建立统一的地理标志Logo及QR溯源系统,规范市场秩序。此举旨在保护“斯登特朗榴莲”品牌,防止外地榴莲冒充,确保农产品质量与市场竞争力。
📋 完整原文 ▸
ឯកឧត្តមអភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ
(AKP កំពង់ចាម) ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នាបង្កើតជា "ស្លាកសញ្ញាសម្គាល់ផលិតផល" ឱ្យបានច្បាស់លាស់។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែងនៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម "ទុរេនស្ទឹងត្រង់"។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។
នាឱកាសនោះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia