洪玛尼慰问实居省困难群众 每户获赠慰问金及物资
分类民生
事件时间2026-05-04
地点实居省
来源洪玛尼官方频道
发布时间2026/05/06 20:07
详情描述
2026年5月4日下午,柬埔寨副总理兼实居省工作组组长洪玛尼委派工作组,前往柬中友谊医院(Preah Kossamak Hospital)慰问3户来自实居省三隆穆尼杰县丹纳朗乡的困难家庭。
此次慰问对象均为居住在丹纳朗乡通巴村的居民,目前正在医院接受治疗。受助者包括:前电池加工厂工人洛占通(患糖尿病,目前在重症监护室治疗)、农民蓬皮(因交通事故进行腿部钢板取出手术)、以及大米加工厂员工宁文(因交通事故受伤)。
工作组向每户家庭转达了洪玛尼的问候与祝福,祝愿患者早日康复并平安回归家庭。慰问期间,工作组向每户家庭赠送了1条水布及10万瑞尔慰问金,旨在减轻其医疗负担。
📋 简要摘要 ▸
洪玛尼工作组近日前往实居省三隆穆尼杰县,慰问3户正在柬中友谊医院接受治疗的困难家庭。工作组向每户家庭赠送了慰问金10万瑞尔及生活物资,旨在减轻其医疗负担并表达政府关怀。
📋 完整原文 ▸
នៅរសៀលថ្ងៃច័ន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំដំណាក់រាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈចំនួន ៣គ្រួសារ រួមមាន៖
១. ឈ្មោះ ឡុក ច័ន្ទថុន ភេទប្រុស មុខរបរ៖ អតីតកម្មកររោងចក្រកែឆ្នៃអាគុយ ដែលកំពុងមានជំងឺទឹកនោមផ្អែម និងសម្រាកព្យាបាលក្នុង ICU
២. ឈ្មោះ ផន ភា ភេទប្រុស មុខរបរ៖ កសិករ ដែលបានវះកាត់ដកដែកជើង (បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍)
៣. ឈ្មោះ នីម វិន ភេទប្រុស មុខរបរ៖ បុគ្គលិករោងចក្រច្នៃអង្ករ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
ជាមួយគ្នានេះ ក្រុមការងារបាននាំយកនូវសេចក្តីនឹករលឹក ការសួរសុខទុក្ខ និងការជូនពរពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបានជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អ និងវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញដោយសុវត្ថិភាព។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារបានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ កន្លងមក ក្រុមការងារតែងតែអនុវត្តសកម្មភាពមនុស្សធម៌ និងសង្គមជាបន្តបន្ទាប់ ដោយមិនប្រកាន់ពេលវេលា ឬកាលៈទេសៈឡើយ គឺមានវត្តមានជានិច្ចនៅពេលប្រជាពលរដ្ឋជួបការលំបាក ដើម្បីចែករំលែកទុក្ខព្រួយ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ។ សកម្មភាពនេះគឺជាគោលការណ៍ និងប្រពៃណីដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅជាប់ជាមួយប្រជាជន មិនថាក្នុងស្ថានភាពណាក៏ដោយ ទាំងពេលមានសុខ និងពេលមានទុក្ខលំបាក និងជាគន្លងនយោបាយដ៏មានតម្លៃ ដែលផ្អែកលើមូលដ្ឋានមនុស្សធម៌ ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមឲ្យមានស្ថិរភាព និងចីរភាព។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកនូវក្រមា និងថវិកាសួរសុខទុក្ខ ដោយក្នុងមួយគ្រួសារ ទទួលបានក្រមា ១ និងថវិកា ១០០,០០០ រៀល ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលបន្ទុកក្នុងការព្យាបាល។