柬埔寨发展理事会赴重庆招商 重点推介9年免税政策
分类经济
事件时间2026-05-21 00:00
地点中国重庆
来源柬埔寨发展合作委员会
发布时间2026/05/25 19:11
详情描述
2026年5月21日至25日,柬埔寨发展理事会(CDC)率领代表团赴中国重庆,参加第8届中国西部国际投资贸易洽谈会。代表团成员包括柬埔寨-中国工业经济促进协会、经济特区开发商及9家在柬投资企业。
本次洽谈会聚焦西部开发战略及成渝经济圈,重点涵盖智能网联汽车、汽车零部件、农产品加工、现代物流、医疗保健及绿色能源等领域。
在5月22日的论坛开幕式上,柬埔寨发展理事会副秘书长兴苏提育发表致辞。他表示,在柬埔寨首相洪玛奈的领导下,柬埔寨致力于优化投资环境。目前,柬埔寨允许外资企业100%持股,保障资金自由流动,并承诺不进行国有化及不对外资采取歧视性政策。
针对符合条件的投资项目(QIP),柬埔寨提供多项税收优惠,包括最高9年的企业所得税免税期,以及关税、特殊税和增值税的减免。这些政策主要针对涉及研发、人力资源开发及配套工业的投资活动。
为提升行政效率,柬埔寨已启用柬埔寨投资项目管理系统(cdcIPM),将传统的纸质注册流程转为数字化办理。投资者可通过该系统进行远程申请与支付,减少线下接触及不必要的开支。所有签发的电子证书均附带二维码,可直接在官方平台验证法律效力。该系统还支持投资者实时追踪审批进度,并提供邮件及即时通讯工具通知服务。
此外,柬埔寨通过政府-私营部门论坛(G-PSF)及政府与私营部门对话(PPSD)等机制,与国际商会及相关机构保持密切合作,旨在通过直接对话解决私营部门面临的挑战。
📋 简要摘要 ▸
柬埔寨发展理事会率团参加第8届中国西部国际投资贸易洽谈会,重点推介柬埔寨投资环境。代表团强调外资可100%持股,且符合条件的投资项目可享受长达9年的企业所得税免税期,旨在吸引智能制造、绿色能源及现代物流等领域的中资企业入驻。
📋 完整原文 ▸
គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមវេទិកាផ្គូផ្គងការផ្គត់ផ្គង់សកល ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) នៅទីក្រុងឆុងឈីង
CDC Delegation Attended Global Supply Chain Matching Forum at the 8th Western China International Fair for Investment and Trade (8th WCIFIT) in Chongqing
ឆុងឈីង៖ កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជារួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួន ៩ បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពី ការវិនិយោគនិងពាណិជ្ជកម្មចិនភាគខាងលិច (8th WCIFIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។
នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការបង្កបរិយាកាសដ៏រស់រវើកជាមួយកិច្ចសម្រួលវិនិយោគ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក.។
ឯកឧត្តមអគ្គលេខាធិការរង បានគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ ១០០% អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រ ជាដើម។ល។
កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។ គ្រប់ឯកសារចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការចេញវិញ្ញាបនបត្រ ត្រូវបានប្រើហត្ថលេខា និងត្រាអេឡិចត្រូនិក ដោយមាន QR Code ភ្ជាប់ទៅកាន់ដែន verify.gov.kh ធ្វើឱ្យឯកសារឌីជីថលទាំងនេះ មានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។ ប្រព័ន្ធ cdcIPM នេះ មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង-ស្ថាប័នជាឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានគ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈការស្គេន QR Code លើវិក្កយបត្របង់ប្រាក់ ព្រមទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។
ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ដោយមានការសហការយ៉ាងជិតស្និតជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។
តាមរយៈទិន្នន័យនៃចំនួនវិនិយោគពីបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញថាការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះបានបង្ហាញពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង បានយកឱកាសនៃវេទិកានេះ ធ្វើការអញ្ជើញសហគ្រិន អ្នកផ្គត់ផ្គង់ និងវិនិយោគិនចិនទាំងអស់ ពិចារណាលើការជ្រើសរើសកម្ពុជា ជាគោលដៅបន្ទាប់សម្រាប់ការវិនិយោគរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ និងទៅកាន់សកលលោក។ គួរឱ្យកត់សម្គាល់ដែរថា នៅក្នុងវេទិកាផ្គូផ្គងនេះក៏មានក្រុមហ៊ុនសហគ្រាសមួយចំនួន បានចូលមកសាកសួរព័ត៌មាន និងធ្វើការប្រឹក្សាយោបល់នៅនឹងកន្លែង តាមបណ្តាតុរបស់ក្រុមការងារគណៈប្រតិភូរបស់កម្ពុជាផងដែរ៕
[English Version ](https://www.facebook.com/share/p/18pGJs4ght/?mibextid=wwXIfr)
🌐 Follow Us 🧭 [Website (CDC](https://cdc.gov.kh/))
| 🌐 [Facebook](https://www.facebook.com/cdc.gov.kh)| 🌐 [Telegram](https://t.me/cdc_cambodia)|🌐 [Linkedin](https://www.linkedin.com/company/council-for-the-development-of-cambodia/)|😃 [X ](https://twitter.com/cdc_cambodia)| 🌐[YouTube](http://www.youtube.com/@cdc.cambodia)