洪玛尼及工作组前往实居省慰问当地民众,对近期去世的村民家属表示哀悼并提供经济援助
分类政务
事件时间2026-05-23
地点实居省
来源洪玛尼官方频道
发布时间2026/05/23 17:12
详情描述
2026年5月23日,实居省工作组在组长楚速班亚(Chhuor Sopanha)的带领下,前往当地达纳朗乡(Damnak Reang)开展慰问活动,对近期去世的两名村民家属表示哀悼并提供经济援助。
此次慰问的对象为已故村民苏翁·欧(Suong Oeun,享年41岁,于5月12日去世)及派·占塔(Pai Chantha,享年23岁,于5月21日去世)的家属。两名村民均因病离世。
工作组在现场转达了柬埔寨副总理兼公务员部部长、实居省工作组组长洪玛尼,以及三基蒙尼县(Samakki Monichey)工作组组长乌·高沙(Ouk Kosa)博士对逝者家属的慰问与哀悼。工作组向家属表达了深切的同情,并提供了丧葬援助金,以减轻家属在困难时期的经济负担。
📋 简要摘要 ▸
洪玛尼及工作组前往实居省慰问当地民众,对近期去世的村民家属表示哀悼并提供经济援助,展现了政府对基层民生的关怀与社会互助精神。
📋 完整原文 ▸
**ក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំងចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យចូលបុណ្យសពនៅមូលដ្ខាន**
=======
**ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ៧ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារបានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយគណៈកម្មាធិការគណបក្សឃុំអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យចូលបុណ្យសព លោក សួង អឿ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤១ ឆ្នាំ និងសពលោក ផៃ ចន្ថា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ២៣ ឆ្នាំ ដោយរោគាពាធ។**
**ក្នុងបរិយាកាសដ៏សែនក្រៀមក្រំ និងពោរពេញដោយអារម្មណ៍សោកស្តាយ ក្រុមការងារបានចូលរួមចែករំលែកទុក្ខលំបាកជាមួយក្រុមគ្រួសារសព ដោយបង្ហាញនូវស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលការចូលរួមនេះមិនត្រឹមជាការចូលរួមជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មានតម្លៃ ដែលជួយលើកទឹកចិត្តដល់គ្រួសារក្នុងពេលវេលាដ៏ពិបាកបំផុត។**
**ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវសេចក្តីនឹករលឹក និងសាររំលែកមរណទុក្ខដ៏កក់ក្តៅពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ជូនចំពោះក្រុមគ្រួសារសព ដោយបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតរបស់សមាជិកគ្រួសារ ដែលជាការបាត់បង់មិនអាចជំនួសបាន។**
ក្នុងវរោកាសនោះ **ក្រុមការងារបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធនៃសពទាំង២ បានទៅកាន់ទីសុខសាន្ត និងទេវលោក ដោយសេចក្ដីសុខសាន្តកុំបីខានឡើយ។ ជាមួយគ្នានេះ សូមឱ្យក្រុមគ្រួសារសព រក្សាចិត្តឱ្យរឹងមាំ និងបន្តរស់នៅដោយកម្លាំងសង្ឃឹម ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះដូចព្រះពុទ្ធបានត្រាស់ថា៖**
**“អនិច្ចា វត សង្ខារា” __អ្វីៗទាំងអស់ក្នុងលោកនេះ មិនអចិន្រ្តៃយ៍ឡើយ__។ ពុទ្ធដីការនេះជាការរំលឹកឱ្យយើងទាំងអស់គ្នា យល់ដឹងអំពីសភាពជាក់ស្តែងនៃជីវិត និងបណ្តុះចិត្តឱ្យទទួលយកការប្រែប្រួលដោយសន្តិភាពផ្លូវចិត្ត។**
**ការចូលរួមរំលែកមរណទុក្ខ និងជួយឧបត្ថម្ភក្នុងពេលវេលាលំបាកនេះ គឺជាការបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាពដ៏ល្អប្រពៃរបស់សង្គមខ្មែរ ដែលតែងតែឈរជាមួយគ្នា នៅពេលសុខ និងពេលទុក្ខ។ វាជាសញ្ញាបញ្ជាក់ថា សេចក្ដីមេត្តាករុណា និងការយកចិត្តទុកដាក់ គឺជាគន្លឹះសំខាន់ក្នុងការកសាងសង្គមឱ្យមានមនុស្សធម៌ និងសន្តិភាពជានិច្ច៕ 🙏**