柬埔寨国会鼓励留学生学成归国 充当友好使者建设国家

分类教育
地点金边
来源柬埔寨国家电视台
发布时间2026/10/02 17:32
详情描述
据柬埔寨国家电视台报道,柬埔寨国会第一副主席谢叶近日在金边国会大厦主持会议,会见并指导了15名获得2026-2027学年奖学金的留学生。此次奖学金由中国、欧盟、土耳其及罗马尼亚政府提供。
谢叶代表国会主席坤索达莉对留学生表示祝贺,并肯定了他们通过严格选拔取得的成绩。他要求留学生在海外学习期间,积极履行“友好使者”的职责,通过提升国家声誉来加强国际团结。
谢叶强调,留学生应在海外努力学习,积累专业知识,待学成归国后参与国家人力资本建设,为国家未来发展贡献力量。
柬埔寨海外留学生联合会代表及受奖学生在会上表示,将珍惜此次学习机会,全力以赴完成学业,并承诺在毕业后将所学知识带回国内,服务国家与人民。出席此次活动的还包括多位国会领导及议员。
📋 简要摘要 ▸
柬埔寨国会第一副主席谢叶近日会见奖学金获得者,鼓励留学生在海外学习期间充当“友好使者”,提升国家声誉,并学成归国参与国家人力资本建设。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹក និងណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសត្រូវបំពេញតួនាទីជា «ទូតមិត្តភាព» ដ៏សកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិរឹតចំណងសាមគ្គីភាពអន្តរជាតិ និងប្រមូលផ្តុំចំណេះដឹងមកចូលរួមកសាងអនាគតប្រទេសជាតិ។
ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋរ៉ូម៉ានី សរុបចំនួន ១៥ រូប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាជាច្រើនរូប។
ក្នុងជំនួបនោះ តំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងក្រុមនិស្សិតជ័យលាភី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់ឱកាសចូលជួបសម្តែងការគួរសម និងក្រេបជញ្ជក់នូវពុទ្ធិឱវាទដ៏មានតម្លៃ ដែលជាប្រភពថាមពល និងកម្លាំងចិត្តដ៏រឹងមាំជំរុញឱ្យពួកគេប្តេជ្ញាខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកចំណេះដឹងមកបម្រើជាតិមាតុភូមិ។
ថ្លែងទៅកាន់ក្រុមនិស្សិត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមរហូតទទួលបានជោគជ័យក្នុងការប្រឡងជ្រើសរើសយ៉ាងសម្រិតសម្រាំង។ ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសជាមិត្តទាំងបួន ដែលបានបន្តផ្តល់អាហារូបករណ