柬埔寨新闻部严正声明 记者不得以报道索取利益

柬埔寨新闻部严正声明 记者不得以报道索取利益
分类政策
事件时间2026-10-24
地点金边
来源CN123
发布时间2026/10/25 10:07

详情描述

2026年10月24日,柬埔寨新闻部在金边举行关于“数字时代新闻职业道德与法律实践”的研讨会。新闻部部长涅帕达在会上强调,新闻证件并非赋予记者特权的凭证,记者不得利用职务之便,以报道为交换条件索取钱财,或进行隐瞒、修改及歪曲事实等新闻敲诈行为。 涅帕达部长提出了七项新闻职业道德原则中的前四项,要求记者明确自身职责: 第一,尊重事实。记者应致力于探寻真相,而非仅寻找支撑个人预设结论的证据。调查必须保持客观,对支持或反驳结论的证据均应持开放态度,不得预设立场。 第二,发布前必须核实信息。仅凭“听说”、“有人说”或社交媒体上的帖文,不足以作为指控腐败、滥用职权或侵犯公民权利等严重事件的依据。记者必须严谨核查文件、来源及事实,并评估各信息源的独立性。 第三,给予相关方澄清机会。在报道涉及指控个人或机构的内容时,记者应设法联系当事人获取回应,以确保报道的公正与平衡。但这并不意味着被报道方有权阻挠已核实信息的发布。 第四,区分事实与评论。记者在报道中应明确界定已证实的事实、消息来源的陈述以及作者的分析。除评论或分析类文章外,记者不应在新闻报道中掺杂个人观点,应确保报道内容来源清晰,履行信息传递者的职责。
📋 简要摘要 ▸
新闻部部长涅帕达强调,新闻证件并非特权,记者不得利用职务之便索取钱财或进行新闻敲诈,必须遵守职业道德与法律。
📋 完整原文 ▸
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិដែលអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្ណសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិអនុញ្ញាតឱ្យអ្នកសារព័ត៌មានធ្វើអ្វីស្រេចតែចិត្តនោះទេ ហើយអ្នកសារព័ត៌មានមិនគួរទទួលប្រាក់ ឬផលប្រយោជន៍ជាថ្នូរនឹងការបិទបាំង កែប្រែ ឬបំភ្លៃព័ត៌មានឡើយ។ ការលើកឡើងនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយកគោលការណ៍ក្រមសីលធម៌សំខាន់ៗចំនួន ៧ ដើម្បីឱ្យអ្នកសារព័ត៌មានយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ដូចខាងក្រោម៖ ទី១៖ គោរពការពិត៖ លោកជំរុញឱ្យអ្នកសារព័ត៌មានត្រូវស្វែងរកសេចក្តីពិត មិនមែនស្វែងរកតែព័ត៌មានដែលគាំទ្រមតិរបស់ខ្លួននោះទេ។ ប្រសិនបើយើងមានការសន្និដ្ឋានមួយរួចហើយ ហើយទៅស្វែងរកតែភស្តុតាងដែលគាំទ្រការសន្និដ្ឋាននោះ នោះមិនមែនជាការស៊ើបអង្កេតដោយស្មោះត្រង់ទេ។ ការស៊ើបអង្កេតពិតប្រាកដត្រូវបើកចំហចំពោះភស្តុតាងដែលអាចបញ្ជាក់ ឬបដិសេធការសន្និដ្ឋានដំបូងរបស់យើង។ អ្នកសារព័ត៌មានមិនត្រូវធ្វើបុរេវិនិច្ឆ័យ ដោយគាំទ្រការគិតរបស់ខ្លួន ហើយបដិសេធនូវរាល់ភស្តុតាងនានា។ លោកថាតួនាទីរបស់អ្នកសារព័ត៌មាន គឺគោរពនូវការពិត។ ទី២៖ ផ្ទៀងផ្ទាត់ព័ត៌មានមុនផ្សាយ៖ លោកពន្យល់ថា «ខ្ញុំសូមឱ្យបងប្អូនចងចាំថា ពាក្យថា "គេប្រាប់ខ្ញុំ" "ខ្ញុំឮគេនិយាយ" ឬ "មានគេបង្ហោះតាម Facebook" មិនមែនជាភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ធ្ងន់ធ្ងរនោះទេ។ នៅពេលព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ ការរំលោភអំណាច ការប្រព្រឹត្តបទល្មើស ឬការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យឯកសារ ប្រភពព័ត៌មាន និងអង្គហេតុឱ្យបានម៉ត់ចត់។ ត្រូវស្វែងរកប្រភពបញ្ជាក់បន្ថែមតាមដែលអាចធ្វើទៅបាន ហើយត្រូវវាយតម្លៃថាប្រភពនីមួយៗមានឯករាជ្យពីគ្នាឬទេ»។ ទី៣៖ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបំភ្លឺ៖ នៅពេលមានការចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយ អ្នកសារព័ត៌មានគួរព្យាយាមទាក់ទងសុំការបំភ្លឺ និងកត់ត្រាការឆ្លើយតបដោយត្រឹមត្រូវ។ ការផ្តល់ឱកាសឱ្យបំភ្លឺ មិនមែនជាការបោះបង់ឯករាជ្យភាពរបស់អ្នកសារព័ត៌មានទេ។ វាជាផ្នែកមួយនៃការផ្សព្វផ្សាយដោយយុត្តិធម៌។ ទោះជាយ៉ាងណា ការសុំការបំភ្លឺមិនមានន័យថាភាគីដែលត្រូវបានរាយការណ៍មានសិទ្ធិរារាំងការផ្សព្វផ្សាយព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន គឺផ្តល់ឱកាសភាគីពាក់ព័ន្ធបំភ្លឺ ត្រូវមានតុល្យភាពព័ត៌មាន បើគេចោទបុគ្គល «ក» បំភ្លឺ និងកុំគិតថាឱ្យបុគ្គលដែលរងការចោទប្រកាន់បាត់បង់ឯករាជ្យភាពនោះទេ ដូច្នេះ សូមកុំយល់ច្រឡំ ប៉ុន្តែនេះ ជាការអនុវត្តតុល្យភាពព័ត៌មាន រវាងការចោទប្រកាន់ និងការឆ្លើយបំភ្លឺ។ ទី៤៖ បែងចែកអង្គហេតុពីមតិយោបល់៖ ការរាយការណ៍អង្គហេតុ និងការបញ្ចេញមតិមានតួនាទីខុសគ្នា។ អ្នកសារព័ត៌មានអាចវិភាគ និងរិះគន់បាន ប៉ុន្តែត្រូវធ្វើឱ្យអ្នកអាន ឬអ្នកទស្សនាយល់ច្បាស់ថា អ្វីជាអង្គហេតុដែលបានបញ្ជាក់ អ្វីជាការអះអាងរបស់ប្រភព និងអ្វីជាការវិភាគរបស់អ្នកនិពន្ធ។ ការលាយឡំចំណុចទាំងនេះអាចនាំឱ្យសាធារណជនយល់ច្រឡំ។ អ្នកសារព័ត៌មាន មិនមានសិទ្ធិបញ្ចេញមតិយោបល់ខ្លួនឯងនោះទេ នៅក្នុងអត្ថបទ លើកលែងតែនៅក្នុងអត្ថបទវិភាគ អត្ថទស្សនៈ។ ត្រូវចាំថា តួនាទីអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ ហើយអ្នកសារព័ត៌មាន មិនមែនជាអ្នកដែលមានអំណាចបញ្ជានោះទេ។ អ្នកសារព័ត៌មាន ក៏មិនមែនជាចៅក្រមកាត់សេចក្តីឱ្យនរណាខុស ឬត្រូវនោះដែរ ហើយអ្នកសារព័ត៌មាន ក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះដែរ។ ទី៥៖ គោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិឯកជនភាព៖ ការមានសិទ្ធិស្វែងរកព័ត៌មាន មិនមានន័យថាអាចបំពានសិទ្ធិរបស់អ្នកដទៃបានឡើយ។ ជាពិសេស អ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអត្តសញ្ញាណកុមារ ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងបុគ្គលដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។ ការផ្សាយព័ត៌មានត្រូវគិតពីផលប្រយោជន៍សាធារណៈ និងផលប៉ះពាល់ដែលអាចកើតឡើងចំពោះបុគ្គល។