柬泰UNCLOS调解委员会会议在海牙结束





事件时间2026-10-14
地点荷兰海牙
来源柬埔寨通讯社
发布时间2026/10/14 21:03
详情描述
2026年10月14日下午,柬埔寨与泰国在荷兰海牙结束了联合国海洋法公约(UNCLOS)框架下调解委员会的第二轮会议第一天议程。会议地点位于常设仲裁法院(PCA)及国际法院(ICJ)总部所在地和平宫。
柬埔寨副总理兼外交与国际合作部部长巴速坤作为柬方代表,率领代表团及法律团队出席会议。泰方代表团由泰国副总理兼外交部长Sihasak Phuangketkeow率领。本次会议由调解委员会主席Katrina Cooper主持,常设仲裁法院担任秘书处。
柬方在会议中重申,其核心目标是通过外交途径达成符合国际法的解决方案,以造福两国人民,并促进地区和平与繁荣。柬埔寨方面提出,希望在调解委员会的协助下,与泰国达成一项全面界定两国海上边界的条约。
若无法达成边界协议,柬埔寨提出备选方案,即在等待最终边界协议期间,与泰国就共同开发及公平分配资源达成协议。若上述两项协议均无法达成,柬埔寨建议调解委员会出具包含建议的报告,为双方后续根据UNCLOS义务进行谈判提供基础。
📋 简要摘要 ▸
柬埔寨与泰国在海牙举行了UNCLOS框架下的调解委员会会议,旨在通过外交途径处理海洋权益相关议题。
📋 完整原文 ▸
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
AKP ឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះ ខណៈភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។
កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។
សូមរំលឹកថា នៅក្នុងសុន្ទរកថាបើកនៃកិច្ចប្រជុំលើកដំបូងនៅប្រទេសសិង្ហបុរី **ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន** បានគូសបញ្ជាក់នៅចំពោះមុខគណៈកម្មការផ្សះផ្សា អំពីគោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងសម្រេចអោយបាននូវសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនសម្រេចអោយបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌ រវាងរដ្ឋទាំងពីរក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរ ស្តីពីព្រំដែនសមុទ្រ។
ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
អត្ថបទដោយ ផែន រតនៈ (រូបថត៖ គល់ រ៉េននី/AKP)
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#UNCLOS