奥多棉芷省遭遇洪灾 官金主持会议评估农业损失

分类社会
事件时间2026-10-16
地点奥多棉芷省
来源柬埔寨国家电视台
发布时间2026/10/16 14:20
详情描述
2026年10月16日,柬埔寨国家灾害管理委员会第一副主席官金主持召开会议,对奥多棉芷省因洪灾造成的农业损失进行评估,并部署相关救灾及防旱工作。
据柬埔寨国家电视台报道,截至2026年10月15日,奥多棉芷省共有5个市县受灾,涉及23个乡镇及136个村庄。洪灾导致当地3804公顷稻田受损,受灾农户达2913户。此外,部分基础设施如桥梁、道路、学校、医院及寺庙也受到不同程度的影响。
官金在会上要求相关部门与受灾市县行政当局密切配合,加快对农作物受损情况的评估进度,以便及时核定并提供种子,帮助农民恢复生产。他强调,此次评估旨在收集准确数据,为后续决策、确定援助优先级以及通过柬埔寨储备粮系统申请必要资源提供依据,以满足受灾民众的需求。
针对未来气候影响,官金要求相关部门采取措施保障农民利益,并提前储备水源,以应对厄尔尼诺现象可能引发的干旱风险,确保能够持续为农民提供必要的干预和援助。
📋 简要摘要 ▸
官金主持会议,评估奥多棉芷省因洪灾导致的农业损失,并部署救灾及防旱措施,以应对未来气候影响。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ។
យោងតាមរបាយការណ៍ឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ ចំនួន ៣.៨០៤ហិកតា ស្មើនឹង ២.៩១៣គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ ដូចជា ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ។
នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់មន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងការជំរុញ វាយតម្លៃការខូចខាតឱ្យបានរហ័ស ដើម្បីពិនិត្យការផ្តល់ជាពូជសម្រាប់ស្តារឡើងវិញ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម គូសបញ្ជាក់ថា ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មានសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការជួយឧបត្ថម្ភ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។
ទន្ទឹមគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរម្លឹកអំពីការចាត់វិធានការជួយស្រូវប្រជាកសិករ និងត្រៀមទឹកទុកសម្រាប់បង្ការគ្រោះរាំងស្ងួតនាពេលខាងមុខដោយឥទ្ធិពល El-Nino និងត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាកសិករឱ្យបានជាប់ជាប្រចាំ៕
作者: Chab Vanen
分类: ព័ត៌មានជាតិ