卫生部长出席世卫会议回国 推动区域医疗合作
分类政务
事件时间2026-10-20
地点金边
来源柬埔寨卫生部
发布时间2026/10/21 06:58
详情描述
2026年10月20日晚,柬埔寨卫生部长秦拉率领代表团结束在菲律宾马尼拉举行的世界卫生组织第77届西太平洋区域会议,已安全返回金边。
此次会议旨在加强西太平洋区域的公共卫生协作与应对能力。会议期间,各方通过了“为西太平洋区域全民编织健康”战略及相关工作计划,重点涵盖人工智能在医疗领域的应用、高血压管理、疫苗接种及烟草控制。
秦拉在会上介绍了柬埔寨在公共卫生领域的进展与目标:
一、全民健康覆盖(UHC):柬埔寨计划到2030年实现60%的覆盖率,并于2035年提升至80%。
二、资金支持:柬埔寨曾于2024年向世卫组织投资计划捐款40万美元。
三、人力资源:已制定2025年至2034年卫生人力资源发展战略,目标是培训1万名卫生人员。
四、疾病防控与技术应用:柬埔寨已实现艾滋病防治“95-95-95”目标,并正推动人工智能在医疗领域的负责任应用。
柬埔寨卫生部表示,将继续与世卫组织及各发展伙伴合作,落实包括人工智能医疗指南、高血压管理区域计划、2026-2030年疫苗接种加速计划以及2030年烟草控制计划在内的多项国际准则,以实现共同的卫生目标。
📋 简要摘要 ▸
柬埔寨卫生部长秦拉结束在菲律宾马尼拉举行的世卫组织第77届西太平洋区域会议,已于10月20日晚安全返回金边。此次会议旨在加强区域内公共卫生协作与应对能力。
📋 完整原文 ▸
**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន**
_______
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទីអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធនីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ក្នុងអំឡុងពេលនៃការចូលរួមប្រជុំលើកទី៧៧ នេះ កម្ពុជាបានដើរតួនាទីយ៉ាងសកម្ម ក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ដែលបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំលើកទី៧៧ នេះ រួមមាន៖
១) ការគ្របដណ្តប់សុខាភិបាលជាសកល (UHC)៖ កម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រីកសេវាសុខាភិបាលដល់ប្រជាជន ដោយកំណត់គោលដៅសម្រេចឱ្យបាន ៦០% នៅឆ្នាំ២០៣០ និងបន្តឈានដល់ ៨០% នៅឆ្នាំ២០៣៥
២) ដើម្បីចូលរួមការលំបាកផ្នែកថវិកា កម្ពុជាបានចូលរួមថវិកាក្នុងកម្មវិធីវិនិយោគ របស់(Investment Round) របស់អង្គការសុខភាពពិភពលោក កាលពីឆ្នាំ ២០២៤ ចំនួន ៤០០ ០០០ ដុល្លាអាមេរិក។
៣) ធនធានមនុស្ស៖ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ ដោយមានគោលដៅបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលចំនួន ១០,០០០ នាក់ និង
៤) ជំងឺអេដស៍ និងបញ្ញាសិប្បនិម្មិត៖ កម្ពុជាបានសម្រេចគោលដៅ ៩៥-៩៥-៩៥ លើការគ្រប់គ្រងជំងឺអេដស៍ និងកំពុងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាលប្រកបដោយការទទួលខុសត្រូវ។
លើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បន្តទៀតថា ជំហរគាំទ្ររបស់ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តចូលរួមយ៉ាងសកម្ម នឹងផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំអន្តរជាតិមួយចំនួន មានជាអាទិ៍៖ ១) គោលការណ៍ណែនាំស្តីពី AI ក្នុងវិស័យសុខាភិបាល ២) ផែនការតំបន់ស្តីពីការពន្លឿនការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ៣) ផែនការពន្លឿនការចាក់វ៉ាក់សាំង ២០២៦-២០៣០ និង ៤) ការពន្លឿនការគ្រប់គ្រងថ្នាំជក់ឆ្នាំ២០៣០។ ជាពិសេស ក្រសួងសុខាភិបាលនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្រេចបាននូវគោលដៅសុខាភិបាលរួមគ្នា៕
សូមជម្រាបជូនថា អង្គប្រជុំបានអនុម័តសេចក្តីសម្រេច និងគោលនយោបាយសំខាន់ៗជាច្រើន រួមទាំងការគាំទ្រយុទ្ធសាស្ត្រ "Weaving health for all in the Western Pacific Region" និងការអនុម័តកម្មវិធីការងារ ដែលផ្តោតលើ៖ ១) បញ្ញាសិប្បនិម្មិត (AI) ២) ការគ្រប់គ្រងជំងឺលើសឈាម (Hypertension Control) ៣) ការចាក់វ៉ាក់សាំង (Immunization) និង ៤) ការគ្រប់គ្រងថ្នាំជក់ (Tobacco Control)។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)