洪玛尼团队实居省义诊 惠及超万名民众

洪玛尼团队实居省义诊 惠及超万名民众
分类民生
事件时间2026-09-20
地点实居省
来源公共职能信息
发布时间2026/09/20 15:51

详情描述

2026年9月20日,洪玛尼团队在实居省省会初级中学举办义诊及健康教育活动。此次活动由公务员部常务国务秘书约本纳代表副总理洪玛尼主持,旨在为当地民众提供免费医疗服务。 活动现场共计超过1万名民众到场接受诊疗,这一数字超过了原定3600人的预期目标。参与本次医疗保障工作的团队包括837名志愿医生,以及当地政府官员和柬埔寨青年联合会成员。 此次义诊提供的医疗服务涵盖全科、牙科、妇科、儿科及小手术等多个领域。此外,活动现场还开展了急救知识普及与健康教育宣传。 约本纳在活动中表示,提升公共卫生水平是政府的优先工作,除了完善医疗基础设施建设外,派遣志愿医疗团队深入基层为民众提供直接诊疗服务也是重要举措。该医疗团队通过实地走访,旨在了解并解决基层民众的实际健康需求。
📋 简要摘要 ▸
洪玛尼团队在实居省举办义诊活动,为超过1万名民众提供免费医疗服务,涵盖全科、牙科及小手术等。
📋 完整原文 ▸
ប្រជាពលរដ្ឋចំនួនជាង 10000នាក់ លើសពីការគ្រោងទុក ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន មានរៀបចំពិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋសរុបជាង 10000 ដោយលើសពីការរំពឹងទុក ដែលបានគ្រោងត្រឹមចំនួន 3600 នាក់ ក្នុងនោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៨៣៧នាក់ ថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក ស.ស.យ.ក។ បន្ទាប់ពីរបាយការណ៍លម្អិតអំពីការងារទូទៅរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម យក់ ប៊ុនណា បានជម្រាបជូនអង្គពិធី ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ ពិគ្រោះយោបល់សុខភាព និងព្យាបាលជំងឺនាពេលនេះ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរអំពីសុខភាព និងសុខុមាលភាពរបស់ប្រជាជន ហើយតែងតែចុះជាប់ជាមួយប្រជាជននៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ ដើម្បីបានដឹងច្បាស់ពីសុខទុក្ខនិងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា "ការលើកកម្ពស់សុខភាពសាធារណៈ សុខភាពរបស់ប្រជាជន ជាការគិតគូរអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែអភិវឌ្ឍបច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនដល់មូលដ្ឋានផងដែរ។" សូមជម្រាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជាច្រើនផ្នែកជូនប្រជាពលរដ្ឋ រួមមានជំងឺទូទៅ មាត់ធ្មេញ រោគស្ត្រី កុមារ និងការវះកាត់តូចជាដើម៕