布拉索昆出席团结大厦建设表彰仪式,对参与项目建设的团队表示高
来源柬埔寨外交国际合作部
发布时间2026/09/07 16:49
详情描述
2026年9月7日上午,柬埔寨国王高级顾问、副首相兼外交与国际合作部大臣、团结大厦建设委员会主席布拉索昆,出席了团结大厦建设团队表彰仪式,并为相关人员颁发勋章。
布拉索昆在仪式上对参与团结大厦建设的团队表示赞赏,并肯定了参建各方的团结精神与积极贡献。他特别提到,参议院秘书长赖桑科在项目建设中发挥了积极的领导作用,以高度的责任感履行了职责。
布拉索昆向所有参与该国家重点基建项目的相关部门、机构及单位表达了感谢,并对各方在项目建设过程中提供的支持、合作与协调表示认可。此外,他还对参与捐赠的慈善人士表示感谢,指出他们的自愿贡献促成了团结大厦的建成,使该建筑成为国家和柬埔寨人民的宝贵遗产。
📋 简要摘要 ▸
布拉索昆出席团结大厦建设表彰仪式,对参与项目建设的团队表示高度赞赏,并强调该项目对国家发展的长远意义。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់វិមានសាមគ្គីភាព បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមការងារសាងសង់វិមានសាមគ្គីភាព។
ក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះកម្លាំងសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងការដឹកនាំយ៉ាងសកម្មដោយ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបំពេញតួនាទីជាសេនាធិការ ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ កិច្ចសហការ និងជួយសម្របសម្រួលគ្រប់មធ្យោបាយដល់ដំណើរការសាងសង់វិមានសាមគ្គីភាព ព្រមទាំងសប្បុរសជនដែលបានចូលរួមផ្តល់វិភាគទានដោយស្ម័គ្រចិត្ត និងដោយសទ្ធាជ្រះថ្លា រួមចំណែកធ្វើឱ្យវិមានដ៏ពិសិដ្ឋនេះលេចជារូបរាងឡើង និងក្លាយជាមរតកដ៏មានតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាតទៅអនាគត។
On the morning of 7 September 2026, His Excellency PRAK Sokhonn, High Privy Councilor of His Majesty the King, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, and Chairman of the Commission for the Construction of the New Senate Building, presided over the Decoration Ceremony for the Solidarity Palace construction team.
In his remarks, His Excellency the Deputy Prime Minister expressed his highest appreciation for the spirit of solidarity and active participation of the various teams involved in the construction and highlighted the active leadership of His Excellency LAY Samkol, Secretary-General of the Senate Secretariat, who effectively fulfilled his role as a key supporting entity with a high sense of responsibility. His Excellency the Deputy Prime Minister also expressed his profound gratitude to all relevant ministries, institutions and entities for their support, cooperation and assistance in facilitating the construction of the Solidarity Palace. He further extended his deep appreciation to all benefactors who voluntarily and generously contributed to the project, helping bring this sacred edifice to fruition and establish it as a valuable legacy for the nation and the Cambodian people for generations to come.