柬埔寨商务部在钻石岛举办“女性数字贸易”论坛,旨在推动柬埔寨










分类经济
事件时间2026-09-13
地点金边钻石岛
来源柬埔寨商务部
发布时间2026/09/13 14:12
详情描述
2026年9月13日上午,柬埔寨商务部在金边钻石岛会议展览中心举办“女性数字贸易”论坛。此次活动是“第三届柬埔寨数字贸易论坛及在线展览”的配套活动,主题为“推动柬埔寨数字贸易发展,迈向2030年”。
柬埔寨商务部国务秘书德雷特·卡姆朗(Tekreth Kamrang)主持开幕式。柬埔寨女性企业家网络(CAMWEN)顾问英·利光、柬埔寨女性企业家协会(CWEA)主席陈帕莉,以及相关政府部门代表、金融机构、科技公司负责人及女性企业家出席活动。
德雷特·卡姆朗在致辞中表示,数字贸易能够消除地理位置和经营规模的限制,助力微型、小型及中型企业(MSMEs)拓展市场。她强调,数字化转型不仅是使用智能手机或社交媒体,更需要可靠的支付系统、物流体系、融资渠道以及将技术转化为实际商业成果的能力。
为提升女性主导企业的竞争力,德雷特·卡姆朗提出了四项重点:一是优化政策环境,提升公共数字服务、企业注册及市场准入的透明度与便利性;二是改善融资渠道,支持女性企业家获取资金以投资技术及扩大市场;三是提升数字技能,利用人工智能等技术提高生产力及市场分析能力;四是拓展市场,将数字平台的流量转化为实际订单与跨境贸易能力。
此外,德雷特·卡姆朗提到,柬埔寨国家电子商务平台“CambodiaTrade.com”推出的“500项交易任务”旨在推动产品推广转化为实际销售。她表示,政府的目标是确保柬埔寨女性企业家不仅参与数字经济,更具备成为品牌创造者、出口商及数字时代商业领导者的能力。
📋 简要摘要 ▸
柬埔寨商务部在钻石岛举办“女性数字贸易”论坛,旨在推动柬埔寨数字贸易发展,并助力女性在数字经济中发挥更大作用。
📋 完整原文 ▸
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ដែលជាកម្មវិធីអមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការចូលរួមពី លោកជំទាវបណ្ឌិត អេង លីគួង ទីប្រឹក្សាសកម្ម នៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CAMWEN) លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំសមាគមសហគ្រិនស្ត្រី ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនស្ត្រីជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវបានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ មិនមែនត្រឹមតែជាការមានទូរស័ព្ទឆ្លាតវៃ ឬទំព័របណ្តាញសង្គមនោះទេ ប៉ុន្តែទាមទារនូវជំនាញ ប្រព័ន្ធទូទាត់ប្រកបដោយទំនុកចិត្ត ប្រព័ន្ធដឹកជញ្ជូន ហិរញ្ញប្បទាន និងសមត្ថភាពបម្លែងបច្ចេកវិទ្យាឱ្យទៅជា «លទ្ធផលអាជីវកម្មជាក់ស្តែង»។
ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវ ៤ ចំណុចសំខាន់ៗ រួមមាន៖
១. គោលនយោបាយ និងបរិយាកាសអំណោយផល — បង្កើនលទ្ធភាពទទួលបានព័ត៌មាន សេវាសាធារណៈឌីជីថល ការចុះបញ្ជីអាជីវកម្ម និងការចូលទីផ្សារ ប្រកបដោយភាពងាយស្រួល តម្លាភាព និងទំនុកចិត្ត។
២. លទ្ធភាពទទួលបានហិរញ្ញប្បទាន — ជំរុញឱ្យសហគ្រិនស្ត្រីមានលទ្ធភាពទទួលបានទុនសម្រាប់ពង្រីកអាជីវកម្ម វិនិយោគលើបច្ចេកវិទ្យា និងពង្រីកទីផ្សារ។
៣. បច្ចេកវិទ្យា និងជំនាញឌីជីថល — លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព វិភាគទីផ្សារ គ្រប់គ្រងអតិថិជន និងអភិវឌ្ឍអាជីវកម្ម។
៤. ការពង្រីកទីផ្សារ — បម្លែងវត្តមានរបស់ផលិតផលលើបណ្តាញឌីជីថល ទៅជាការបញ្ជាទិញ ការលក់ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង ព្រមទាំងបង្កើនសមត្ថភាពចូលទីផ្សារក្រៅប្រទេស។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា «បេសកកម្ម ៥០០ ប្រតិបត្តិការ» លើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកជាតិ CambodiaTrade.com គឺជាឧទាហរណ៍មួយនៃការផ្តោតលើលទ្ធផលជាក់ស្តែង ដោយជំរុញឱ្យការផ្សព្វផ្សាយផលិតផលកម្ពុជា ប្រែក្លាយពីការមើល ការចូលចិត្ត និងការចែករំលែក ទៅជាការបញ្ជាទិញ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។
លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា គោលដៅរបស់យើងមិនមែនត្រឹមតែឱ្យស្ត្រីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សហគ្រិនស្ត្រីកម្ពុជាមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកបង្កើតផលិតផល អ្នកបង្កើតម៉ាក អ្នកនាំចេញ និងអ្នកដឹកនាំអាជីវកម្មក្នុងយុគសម័យឌីជីថល។…
👉 [អានបន្ត](https://m.facebook.com/story.php?story_fbid=pfbid02YraTpaWtkThF7QGtVwhGfuPB5WCDQBzQEQ7zC8bEwAP7cimZT78DPonP3MXKGCKDl&id=100064434949568)…
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))