柬埔寨卫生部筹备第20届法语国家峰会防疫计划







文件类型政策
发布机构柬埔寨卫生部
适用范围第20届法语国家峰会
发布时间2026/09/15 14:24
政策详情
柬埔寨卫生部近日召开第20届法语国家峰会卫生工作组会议,由卫生部国务秘书尤索女士主持,旨在部署2026年峰会期间的传染病防控行动计划,确保会议期间的公共卫生安全。
本次会议通过线上形式举行,重点讨论了峰会期间的传染病预防与应对策略。核心工作内容包括制定标准作业程序(SOP)、建立检测机制、完善医疗保障准备、以及救护车调度管理。会议明确了各相关部门的职责,要求各工作组严格按照既定时间表推进各项准备工作,以建立有效的传染病监测与防控机制,防止疾病输入及传播。
参与本次筹备工作的机构包括卫生部各职能部门、国家公共卫生学院、卡尔梅特医院、德佐和平国家医院以及柬埔寨巴斯德研究所。尤索女士要求各部门持续跟进计划执行进度,确保各项医疗卫生保障措施落实到位,为2026年柬埔寨主办第20届法语国家峰会提供坚实的卫生安全保障。
📋 简要摘要 ▸
柬埔寨卫生部国务秘书尤索女士主持会议,讨论第20届法语国家峰会的传染病防控行动计划,确保会议期间的公共卫生安全。
📋 完整原文 ▸
កិច្ចប្រជុំក្រុមការងារ នៃអនុគណៈកម្មការទី៧៖ សុខាភិបាល នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សា អំពីការត្រៀមរៀបចំផែនការសកម្មភាព ត្រៀមបង្ការការពារជំងឺឆ្លងនានា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។
——
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការទី៧៖ សុខាភិបាល នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាការងារ អំពីការត្រៀមរៀបចំ ផែនការសកម្មភាព ត្រៀមបង្ការការពារជំងឺឆ្លងនានា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា និងកំណត់ទិសដៅបន្ទាប់ តាមប្រព័ន្ធនិម្មិត (Zoom) ។
គោលបំណងនៃអង្គប្រជុំ ដើម្បីពិនិត្យមើលទៅលើផែនការសកម្មភាព ការរៀបចំ SOP យន្តការធ្វើតេស្ត និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការគ្រប់គ្រងរថយន្តគិលានសង្គ្រោះ និងកំណត់ជំហានបន្ទាប់ ដែលជាការត្រៀមលក្ខណៈទុកជាមុន សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងនេះដែរ លោកជំទាវប្រធានអនុគណៈកម្មការទី៧ បានផ្តល់អនុសាសន៍ជូនក្រុមការងារទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងពិនិត្យផែនការសកម្មភាពនីមួយៗ និងពេលវេលាកំណត់ ដើម្បីជំរុញឱ្យការអនុវត្តទៅតាមផែនការដែលបានគ្រោងទុក ដែលជាយន្តការទប់ស្កាត់ការនាំចូល និងជំងឺឆ្លងផ្សេងៗ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានសេវាសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ តេជោ សន្តិភាព និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)