Wing银行10月29日停业 国王登基纪念日 5家网点照常

Wing银行10月29日停业 国王登基纪念日 5家网点照常
地点全国
有效日期2026-10-29
发布时间2026/10/28 15:05

详情描述

Wing银行发布公告,值西哈莫尼国王登基22周年纪念日,全国所有 Wing 分行将于2026年10月29日暂停营业,10月30日恢复正常。永旺 mall 分行、奥巴克克Om分行、甘布分行、德克拉分行及西港分行当天照常提供服务。
📋 完整原文 ▸
ក្នុងឱកាសគម្រប់ខួប 22 ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ វីង សូមក្រាបថ្វាយនូវព្រះសព្ទសាធុការពរ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះអង្គ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពសុខសាន្ត វិបុលភាព និងការរួបរួមជានិច្ចនិរន្តរ៍។ ដើម្បីអបអរសាទរឱកាសដ៏ថ្លៃថ្លានេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាកនៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2026។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល,​ សាខាទឹកថ្លា និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។ សូមអរគុណ! #WingBank #CoronationDayofKingNorodomSihamoni #BranchClosureNotice