劳工部部长会见英国AQA代表 探讨职业技能培训

劳工部部长会见英国AQA代表 探讨职业技能培训
劳工部部长会见英国AQA代表 探讨职业技能培训
劳工部部长会见英国AQA代表 探讨职业技能培训
劳工部部长会见英国AQA代表 探讨职业技能培训
1/4
来源柬埔寨通讯社
发布时间2026/09/29 20:00

详情描述

柬埔寨劳工与职业培训部部长兴索于2026年9月29日会见英国AQA全球评估服务机构国际事务负责人肖恩·克劳利(Shaun Crowley),双方就职业技术教育与培训(TVET)领域的合作进行交流,并签署了关于技能发展合作的谅解备忘录。 此次合作旨在通过引入英国的教育标准,提升柬埔寨职业技术教育的质量与评估体系。双方的合作重点涵盖开发职业培训标准包、建立TVET质量保证机制,以及促进柬埔寨与英国职业教育机构之间的交流与联系。 通过引入国际化的教育标准,该项目旨在增强劳动力技能水平,使其更符合现代工业与技术发展的需求。此举预期将提升社会及雇主对职业教育培训成果的认可度与信任度。 AQA方面表示,将基于其国际经验,在标准制定、资格认证及能力建设等方面提供支持。双方将通过后续的密切协调,将谅解备忘录的内容转化为具体实践,以进一步深化两国在职业教育领域的合作。
📋 简要摘要 ▸
劳工部部长与英国AQA代表会谈,就开发职业技术教育培训标准、评估体系及提升劳动力技能水平进行深入交流,以适应现代工业发展。
📋 完整原文 ▸
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា (ភ្នំពេញ) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ន ក្រូលី (Shaun Crowley) នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃស្ថាប័នសេវាកម្មវាយតម្លៃសកល AQA (AQA Global Assessment Services) នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការអភិវឌ្ឍវិស័យ TVET តាមរយៈការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការវាយតម្លៃ និងធានាគុណភាព TVET, និងការបង្កើតបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថាន TVET នៅកម្ពុជា និងចក្រភពអង់គ្លេស ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ន ក្រូលី និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ AQA ក្នុងការបង្កើតភាពជាដៃគូជាផ្លូវការនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET នៅកម្ពុជា។ លើសពីនេះ ភាពជាដៃគូនេះក៏ជាសក្ខីភាពមួយទៀតនៃសមិទ្ធផលដ៏សំខាន់នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តមបានកោតសរសើរចំពោះឆន្ទៈរបស់ AQA ក្នុងកិច្ចខិតខំប្រឹងប្រែងនាំយកស្តង់ដានៅចក្រភពអង់គ្លេសមកចែករំលែកនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ការចូលរួមរបស់ស្ថាប័នអប់រំលំដាប់អន្តរជាតិរបស់ចក្រភពអង់គ្លេស គឺជាការរួមចំណែកដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់គុណភាព TVET និងស្តង់ដាជំនាញនៅកម្ពុជា ព្រមទាំងបង្កើនទំនុកចិត្តដល់ប្រជាជន និងនិយោជកលើជំនាញដែលទទួលបានតាមរយៈកម្មវិធី TVET។ ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា ការបន្តកិច្ចសន្ទនា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានឹងអាចប្រែក្លាយ MoU ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍រួម។ ឯកឧត្តមបានគូសបញ្ជាក់ពីការត្រៀមខ្លួនជាសម្រេចក្នុងការបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូនេះ ហើយក៏នៅមានវិស័យជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត។ ជាការឆ្លើយតប លោក ស៊ន ក្រូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព និងបានសម្តែងសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើ MoU នេះ ដែលលោកចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់ ហើយជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបន្តពង្រឹងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងវិស័យ TVET នាពេលបច្ចុប្បន្ន។ លោកមានប្រសាសន៍ថា ការអភិវឌ្ឍស្តង់ដា ការអភិវឌ្ឍគុណវុឌ្ឍិ និងការកសាងសមត្ថភាព គឺជាវិស័យសំខាន់ៗដែល AQA អាចចូលរួមគាំទ្រដោយផ្អែកលើបទពិសោធរបស់ខ្លួនក្នុងការអនុវត្តនៅប្រទេសនានា៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia