东盟观察团赴菩萨省奥普多姆里核查边境局势









分类边境动态
事件时间2026-06-06 11:12
地点菩萨省威文县
来源柬埔寨通讯社
发布时间2026/06/06 18:11
详情描述
2026年6月6日上午11时12分,在柬埔寨协调组的陪同下,东盟观察团在团长带领下,前往菩萨省威文县特马达乡的奥普多姆里地区进行实地考察。此次行动旨在核查并报告该地区的边境现状,同时监督停火协议相关措施的执行情况。
柬埔寨国防部发言人表示,奥普多姆里地区目前处于泰方军事控制之下。柬方重申,不承认任何通过武力改变边境线的行为,也不承认泰方单方面提出的领土主张。柬方强调,此类行为不会影响柬埔寨在国际边境问题上的合法权利与立场。
柬埔寨呼吁泰方严格、全面且诚实地执行柬泰边境总委员会(GBC)第三次特别会议的联合声明。柬方主张通过国际法及两国现有的条约与协议,以和平手段解决边境争端,旨在恢复双方互信,并维护地区长期的和平与稳定。
📋 简要摘要 ▸
东盟观察团在柬埔寨协调组陪同下,于6月6日前往菩萨省威文县特马达乡的奥普多姆里地区进行实地核查。柬方重申不承认泰方单方面武力改变边境线的行为,并呼吁泰方严格执行双边协议,通过和平手段解决边境争端,以维护地区和平稳定。
📋 完整原文 ▸
ប្រធាន AOT បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។
កម្ពុជា អំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឱ្យបានម៉ឺងម៉ាត់ ពេញលេញ ស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាព សំដៅដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព និងស្ថិរភាព សម្រាប់ប្រជាជនយើងជាច្រើនជំនាន់តទៅមុខទៀត។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia