国防部长视察班迭棉吉及马德望边境防务
分类政务新闻
事件时间2026年4月4日
地点班迭棉吉省,马德望省
来源柬埔寨快讯
发布时间2026/04/05 12:19
详情描述
柬埔寨国防部长狄西哈于2026年4月4日视察班迭棉吉省和马德望省的泰柬边境,慰问驻守官兵并预祝新年快乐。
📋 完整原文 ▸
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខយោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង។
**——————**
#CambodiaWantsPeace
#JusticeForCambodia