西港3名宪兵涉绑架勒索被捕 含2名中国人



分类治安
事件时间2026-10-31
地点西港
来源CN123
发布时间2026/11/20 20:31
详情描述
2026年10月31日,西哈努克省警方在贡布索姆市里姆分区翁村一处别墅展开行动,查处一起以非法抓捕、拘禁、关押手段实施的敲诈勒索案,同时涉及未经许可持有、存放武器。行动由西哈努克省警察局刑事警察轻案组联合贡布索姆市警察局实施。
执法人员在现场抓获3名男性嫌疑人,并解救出1名被扣押的中国籍男子。随后继续追查,累计抓获嫌疑人14人,其中中国籍7人、柬埔寨籍7人。经讯问甄别,14人中6人被认定与本案有关,其余8人没有涉案迹象,经西哈努克省初级法院检察官同意后返回住所。
已公布的6名嫌疑人中,3人为省宪兵部队军官,年龄分别为46岁、33岁、30岁,均居住在西哈努克市;另有1名36岁司机,以及2名中国籍男子,年龄分别为38岁和43岁。据警方通报,该团伙的作案对象为中国籍人员,作案地点即上述别墅。
物证方面,
📋 简要摘要 ▸
据西港省警方通报,执法部门于2026年10月31日展开行动,抓获3名涉嫌非法抓捕、拘禁及敲诈勒索的宪兵,其中柬埔寨籍1人、中国籍2人,同时查获未经许可持有的武器。受害人被扣押的财物已归还并获准返家,目前6名嫌疑人及物证已移送西港初级法院继续审理。
📋 完整原文 ▸
ករណីជំរិតទារប្រាក់.!! ព័ត៌មានលម្អិតករណីឃាត់ខ្លួនមន្ត្រីអាវុធហត្ថ ចំនួន ៣នាក់ ខ្មែរ ១នាក់ និងចិន ២នាក់ ពាក់ព័ន្ធនឹងបទល្មើស ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតទារប្រាក់) និងកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើស ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតទារប្រាក់) និងកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ចំនួន ១ករណី ប្រព្រឹត្ត ដោយក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនជាតិចិន នៅចំណុចផ្ទះវីទ្បាមួយកន្លែងស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ភេទប្រុស ជនជាតិចិន និងបានធ្វើការរំដោះជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិចិន នៅទីតាំងកើតហេតុខាងលើ និងបានបន្តធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន១៤នាក់ មានជនជាតិចិនចំនួន៧នាក់ និងជនជាតិខ្មែរចំនួន៧នាក់ ភេទប្រុស។
បន្ទាប់ពីធ្វើការសួរនាំ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានឱ្យដឹងថា ក្នុងចំណោមមនុស្សចំនួន១៤នាក់ មានជនសង្ស័យចំនួន៦នាក់ មានជាប់ពាក់ព័ន្ធករណីខាងលើ ក្នុងនោះ មានមន្ត្រីកងអាវុធហត្ថខេត្ត ចំនួន ៣នាក់ ខ្មែរ ១នាក់ និងចិន ចំនួន ២នាក់ ដោយទ្បែកមនុស្សចំនួន៨នាក់ផ្សេងទៀទៀត ពុំមានតម្រុយពាក់ព័ន្ធបទល្មើសអ្វីទ្បើយ ដោយមានការឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។
+សម្ភារបាត់បង់៖
-ប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារអាមេរិក)
-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE13 PRO MAX ពណ៌ខ្មៅ។
+អត្តសញ្ញាណជនសង្ស័យ៖
១-ឈ្មោះ រៀម សុខសំរេច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ ហ៊ុន កក្កដា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ ម៉ុន មាស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្តី្រកងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៤-ឈ្មោះ ទៀង ហួត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៥-ឈ្មោះ SHI HAITAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
៦-ឈ្មោះ LI ZONGJUN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី១ដើមម៉ាក SMITH & WESOON ពណ៌ប្រាក់ បង់ចំនួន១ មានលេខសម្គាល់ MOD3913 និងគ្រាប់ប្រភេទ9mmចំនួន៧គ្រាប់
-រថយន្ត១គឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ផលិតឆ្នាំ២០០៤
-ទូរស័ព្ទ១គ្រឿងម៉ាក HUAWEI ពណ៌ស អេក្រង់បត់
-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 17 PROMAX ពណ៌ខៀវ
-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 14 PROMAX ពណ៌ខៀវ
-ទូរស័ព្ទ១គ្រឿងម៉ាក IPHONE 13 PROMAX ពណ៌ខ្មៅ
-ទូរស័ព្ទ១គ្រឿងម៉ាក OPPO ពណ៌ស
-ទូរស័ព្ទ១គ្រឿងម៉ាក REDMI ពណ៌ខ្មៅ
-ទូរស័ព្ទ១គ្រឿងម៉ាក TECNO ស្វាយ
-ទូរស័ព្ទ១គ្រឿងម៉ាក HONOR ពណ៌ខ្មៅ
-ខ្សែក ពណ៌ខ្មៅ បន្ទោងជ័រ
-លិខិតឆ្លងដែនចំនួន២ក្បាល និងកាតរឹងមួយចំនួន
-អត្តសញ្ញាណប័ណ្ណនាយទាហាន
-វ៉ែនតា និងស្រោម១ ពណ៌ខ្មៅ
-មួកក្រណាត់១
-ស្រោមដៃមួយចំនួន
-ម៉ាស់មួយចំនួន
-កាបូបយួរដៃចំនួន៤ពណ៌ខ្មៅ
-កាបូបដាក់ប្រាក់ចំនួន២។
ចំពោះសម្ភារដែលបាត់បង់ បានប្រគល់ជូនជនរងគ្រោះ និងបានឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។