柬埔寨首相洪玛奈出席“同一健康”峰会并就传染病议题发言
分类政治
事件时间2026年4月7日
地点未注明
来源新柬埔寨日报
发布时间2026/04/07 22:52
详情描述
洪玛奈首相于2026年4月7日出席峰会,参与了关于治理科学、传染病及非传染性疾病的讨论,并重点就传染病防控发表了讲话。
📋 完整原文 ▸
នៅកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ សម្តេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ និងឡើងថ្លែងបទអន្តរាគមន៍លេីប្រធានបទស្តីពី “ជំងឺឆ្លង”
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមធ្វេីបទអន្តរាគមន៍លេីប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយផងដែរ។